ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ប្រាកដជានៅចាំ អតីតតារាចម្រៀងសម្លេងផ្អែម កញ្ញា អេន ជីឡា ដែលធ្លាប់ជាតារាចម្រៀងជ្រកក្រោយទ្រនំផលិតកម្មM និងផលិតកម្មថោន ។

មកទល់ពេលនេះ កញ្ញា អេ ជីឡា បានផ្អាកពីវិស័យនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយចំណែកឯហេតុផលពិតប្រាកដនៃការលាឈប់នេះ មហាជននៅតែមានសង្ស័យនៅឡើយ ព្រោះថាកញ្ញា អេ ជីឡា បានឈប់ពីសិល្បៈដោយមិនបានប្រាប់អ្វីមកមហាជននោះទេ។

យ៉ាងណាមិញ ស្រាប់តែកាលពីម្សិលមិញនេះវិញ ផ្អែកលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង បានធ្វើឲ្យមហាជនជាច្រើន ភ្ញាក់ផ្អើលមិនតិចនាក់នោះទេ ក្រោយឃើញការបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីការបញ្ចប់ការសិក្សាបរិញ្ញាបត្រនៅសាកលវិទ្យាល័យ ដោយភ្ជាប់ជាមួយសារមួយឃ្លាថា នេះជាកាដូដែលទទួលបានរយៈពេល៦ឆ្នាំ។

ក្រោយពីឃើញបែបនេះ មហាជនជាច្រើនបានចាប់អាម្មណ៍ថា នេះប្រហែលជាហេតុផលមួយដែលកញ្ញា អេ ជីឡា បញ្ចប់ការងារជាតារាចម្រៀង ព្រោះថារយៈពេលដែលនាងផ្អាកពីសិល្បៈ គឺរយៈពេល៦ឆ្នាំហើយ តាំងពីឆ្នាំ២០១២មកម្ល៉េះ ចំណែកឯការសិក្សាររបស់នាង ក៏បញ្ចប់ត្រឹមរយៈពេល៦ឆ្នាំដូចគ្នា។

ទោះជាយ៉ាងណាក្តី នៅពេលនេះកញ្ញា អេ ជីឡា បានសម្រេចគោលបំណងរបស់ខ្លួន បានយ៉ាងជោគជ័យរយៈពេល៦ឆ្នាំ សម្រាប់ការសិក្សាបន្តនៅសាកលវិទ្យាល័យ ឯចំណែកមហាជនវិញ ក៏នៅតែសង្ឃឹមថា ថ្ងៃណាមួយអតីតតារាចម្រៀងរូបនេះ នឹងវិលត្រឡប់មកបម្រើអារម្មណ៍អ្នកគាំទ្រតាមរយៈសម្លេង ដ៏ពីរោះរបស់នាងជាថ្មីម្តងទៀតផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

អែនជីឡា
អែនជីឡា
អែនជីឡា
អែនជីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេ ជីឡា