បច្ចុប្បន្នមានស្រី្ត ជាច្រើនដែលជួប ប្រទះនូវបញ្ហា សុដន់មានសភាព យារធ្លាក់។ ដូច្នេះធ្វើឲ្យស្រ្តីមួយចំនួន បាត់នូវភាព ជឿជាក់ចំពោះ ខ្លួនឯងផងដែរ។

យ៉ាងណាមិញ យោងតាមប្រភព ពត៌មានបរទេស មួយបានឲ្យដឹង អំពីបញ្ហា ថាតើហេតុអ្វីបាន ជាសុដន់ស្រ្តី ងាយនិងយារ ធ្លាក់ម៉្លេះ? ដោយលើកយក ៨ ចំនុចមកបង្ហាញ ដែលជាមូលហេតុ មកប្រាប់មិត្តៗនារី ដែលមាននូវបញ្ហា ដើមទ្រូងយារធ្លាក់ចុះក្រោម៖

១. បណ្តាលមកពី សម្រាលកូននិង បំបៅកូនដោយ ទឹកដោះព្រោះ ពេលនោះដើមទ្រូង និងមានសភាពធំខ្លាំង ដូច្នេះធ្វើឲ្យយារធ្លាក់។

 ២. បណ្តាល មកពីការវះកាត់ នឹងពង្រីក សុដន់ឲ្យធំក៏ អាចធ្វើឲ្យ ដើមទ្រូងរបស់ ស្តី្រធ្លាក់ចុះ មកក្រោមផងដែរ។

៣. ស្រ្តីដែលមាន សុដន់ធំស្រាប់ ហើយដើរ នូវដំណើររង្គុករង្គើ ក៏អាចធ្វើឲ្យស្រ្តី មានសុដន យារធ្លាក់ផងដែរ។

៤. ស្រ្តីដែលមិនចូល ចិត្តពាក់អាវទ្រនាប់ ក៏អាចធ្វើឲ្យ សុដន់យារធ្លាក់ ចុះក្រោមផងដែរ។

៥. នៅពេលគេង ដោយមិនប្រើ អ្វីកល់សុដន ក៏អាចធ្វើឲ្យ សុដន់ឆាប់យារ ធ្លាក់ដូចគ្នា។

៦. ស្រ្តីដែលមាន ជំងឺរបេងនឹង ជំងឺមហារីក ក៏អាចបណ្តាល ឲ្យមានផលប៉ះពាល់ ដល់សុដន់ផងដែរ។ ព្រោះវាជា មេរោគដែល បំផ្លាញសិរីរាង្គ រហូតដល់ស្លាប់ ថែមទៀតផង។

៧. ស្រី្តមួយចំនួន មានការខ្វះខាត់ ក្នុងការបរិភោគនូវ អាហារបំប៉ន ក៏ដូចជាថ្នាំ វីតាមីនបន្ថែម សំរាប់ជំនួយសុដន់។ ព្រោះវាមានសារៈសំខាន់  ក្នុងការធ្វើឲ្យ ដើមទ្រូងធំតឹងណែន និងមិនមានសភាព យារធ្លាក់ផងដែរ។

៨. ស្រ្តីដែលមានសុដន់ តូចហើយ ប្រើនូវផលិត ផលនិងគ្រឿងផ្សំ ផ្តេសផ្តាស់ក៏អាច បណ្តាលឲ្យមានផល ប៉ះពាល់ ដោយធ្វើឲ្យសុដន់ យារធ្លាក់ផងដែរ។ ជួនកាលអាច ប្រឈមនិងជំងឺមហារីក ថែមទៀតផង។

ដូច្នេះមិត្តៗនារី ត្រូវធ្វើការទប់ស្កាត់ និងកាត់បន្ថយ នូវអ្វីដែលមាន ដូចខាងលើនេះ។ ដើម្បីជៀសវាង នូវបញ្ហាដែល មានសុដន់យារធ្លាក់ផងដែរ។

តើប្រិយមិត្តណា ខ្លះដែលមាននូវ បញ្ហាសុដន់យារធ្លាក់ ចុះក្រោម?



កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]