ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ លោកស្រី ថ្លាង ផាណែត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនបុរសម្នាក់ ដែលកាត់តវីដេអូបំភ្លៃថា មានជនជាតិកាប់ចាក់គ្នា នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលធ្វើឱ្យប៉ះពាល់សុខសន្តិសណ្តាប់ធ្នាប់ សង្គមកម្ពុជា ជាបណ្តោះអាសន្នហើយ។

ការសម្រេចរបស់លោកស្រីចៅក្រម គឺធ្វើឡើងបន្ទាប់ពី លោក សេង ហៀង ព្រះរាជអាជ្ញារង បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ អ៉ឹង ហ៊ុម ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងក្លែងលិខិតសាធារណៈ និងប្រេីប្រាស់ឯកសារសាធារណៈក្លែង» យោងតាមមាត្រា៤៩៥ តាមមាត្រា៦២៩ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា សមត្ថកិច្ច នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ជនត្រូវចោទខាងលើ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ពាក់ព័ន្ធករណីកាត់ត និងបង្ហោះវីដេអូ លើបណ្តាញសង្គមហ្វេសប៊ុក ដោយអះអាងថា មានជនជាតិចិន មួយក្រុមកាន់កាំបិតកាប់គ្នា នៅខណ្ឌទួលគោក ដូចរឿងហុងកុង បណ្តាលឱ្យមានការយល់ច្រលំ និងចែកចាយបន្តជាច្រើននាំឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់សង្គម និងកិត្តិយសរបស់រាជរដ្ឋាភិបាល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]