ចិន៖ បន្ទាប់ពីឧស្សាហ៍ឈឺដើមទ្រូងនិងពិបាកដកដង្ហើមពេក បុរសជនជាតិចិនម្នាក់បានសារភាពប្រាប់គ្រូពេទ្យត្រង់ៗថាគាត់ញៀនហិតស្រោមជើងរៀងរាល់ថ្ងៃ ក្រោយចេញពីកន្លែងធ្វើការ។ នេះយោងតាមសារព័ត៌មាន Dailymail ដែលបានចេញផ្សាយនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨ ។

អ្នកគ្រូពេទ្យ Mai Zhuanying

បុរសត្រកូល Peng អាយុ ៣៧ឆ្នាំ មានអារម្មណ៍ថាពិបាកដកដង្ហើម និង ឈឺទ្រូងជាញឹ កញាប់បានសារភាពត្រង់ៗប្រាប់គ្រូពេទ្យនៅមន្ទីរពេទ្យ Zhangzhou  ថាលោកញៀនហិតស្រោមជើងរាល់ថ្ងៃ។

ក្រោយការពិនិត្យជំងឺរួច ក្រុមគ្រូពេទ្យឱ្យដឹងថា លោក Peng បានឆ្លងជំងឺពីមេរោគផ្សិតចេញពីស្រោមជើងដែលលោកហិតជាប្រចាំចូលទៅក្នុងសួត ដែលជាហេតុបណ្តាលឲ្យលោកតែងតែឈឺសួត និងពិបាកដកដង្ហើមបែបនេះ។

យោងតាមប្រសាសន៍របស់អ្នកគ្រូពេទ្យ Mai Zhuanying បានឲ្យដឹងថា "ជំងឺរបស់បុរសខាងលើនេះក៏អាចកើតចេញពីការគេងមិនគ្រប់គ្រាន់ ដោយសារត្រូវមើលថែកូនពេលយប់អាធ្រាត្រ ទើបធ្វើឲ្យប្រព័ន្ធស៊ាំរបស់គាត់ចុះខ្យោយ"។ 

ឥឡូវនេះលោក Peng កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យខាងលើ។

គួរបញ្ជាក់ថា រឿងរ៉ាវនេះបាននិងកំពុងល្បីទូទាំងប្រទេសចិន និងពិភពលោក។  អ្នកលេងបណ្តាញសង្គមម្នាក់កំពុងភ័យខ្លួននិងបញេ្ចញមតិថា គាត់ក៏មានទម្លាក់ដូចជាលោក Peng ដែរ។  គាត់ខ្លាចថាគាត់នឹងមានជំងឺដូចលោក Peng កំពុងមានដែរ។ចំណែកអ្នកផ្សេងទៀតបានបញ្ចេញមតិរបស់គេថា “មូលហេតុដែលលោកមានទម្លាប់ហិតស្រោមជើង  ក៏ព្រោះតែលោកចង់ដឹងថា តើវាអាចពាក់បានម្តងទៀតទេនៅថ្ងៃស្អែក?” ៕​

មានវីដេអូនៅខាងក្រោម៖

ជំងឺសួត
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]