ខេត្តព្រៃវែង ៖ យុវជនម្នាក់ត្រូវចរន្តភ្លើងឆក់រហូតដល់ស្លាប់បាត់បង់ជីវិត ភ្លាមៗនៅហ្នឹងកន្លែង ធ្វើអោយបងប្អូនដែលកំពុងផឹកស៊ីសប្បាយ ប្រែក្លាយជាទឹកភ្នែកគ្រប់ៗគ្នា។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៦ ធ្នូ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។
រងគ្រោះដែលស្លាប់ឈ្មោះ ឆាង ឆៃរ៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃកើតហេតុនោះ ផ្ទះជនរងគ្រោះបានរៀបចំពិធីមង្គលការ ហើយនៅក្បែផ្ទះបានសង់រោងចុងភៅ និងរោងការដ៏យ៉ាងស្រស់ស្អាត ប៉ុន្តែនៅពេលយប់ឡើងបែរជាអត់មានភ្លើងបំភ្លឺ ទើបជនរងគ្រោះបានយកខ្សែភ្លើង តចេញពីផ្ទះអូសទៅចូលរោងការ និងរោងចុងភៅដើម្បីបំភ្លឺ ។
ប្រភពដដែលបានបន្តថា ក្នុងពេលដែលបងប្អូនដទៃទៀតកំពុងនាំគ្នាផឹកស៊ីយ៉ាងសប្បាយរីករាយ តែជាអកុសលមិនដឹងជាមូលហេតុអ្វី ក្នុងពេលដែលយុវជនរងគ្រោះកំពុងតភ្លើងនោះ ស្រាប់តែឆ្លងចរន្ត បណ្តាលអោយឆក់ជនរងគ្រោះប្រកាច់ធ្លាក់ពីលើកៅអីមកដី ផ្អើលបងប្អូនទាំងអស់រត់មកជួយភ្លាមៗដែរ ប៉ុន្តែមិនអាចជួយសង្គ្រោះបានឡើយ គឺជនរងគ្រោះបានស្លាប់បាត់ទៅហើយ ធ្វើអោយសំឡេងសើចសប្បាយ ប្រែក្លាយទៅជាសំឡេងយំខ្សឹកខ្សួលគួរឱ្យសង្វែគពេញរោងការទៅវិញ។
ប្រភពដដែលនេះបានបញ្ជាក់ថា នៅពេលកើតហេតុភ្លាមៗ ក្រុមគ្រួសារជនរងគ្រោះមិនបានរាយការណ៍ប្រាប់មកសមត្ថកិច្ចភ្លាមៗនោះទេ គឺរហូតទាល់តែព្រឹកឡើងថ្ងៃទី១៧ធ្នូ ទើបនាំគ្នារាយការណ៍ ហើយសមត្ថកិច្ចបាននាំគ្នាចុះទៅពិនិត្យសព រកឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែន ទើបប្រគល់សពអោយទៅក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]