ភ្នំពេញ៖ ជារៀងរាល់ឆ្នាំក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) តែងតែរៀបចំដំណើរកម្សាន្តសម្រាប់អតិថិជនរបស់ខ្លួន ទៅកាន់រមណីយដ្ឋានផ្សេងៗនៅក្នុងប្រទេស ក៏ដូចជាទៅកាន់ប្រទេសជិតខាង ជាមួយនឹងក្បួនរថយន្ត ហ្វដ (Ford) គ្រប់ម៉ូឌែល។ 

ដោយឡែកសម្រាប់ឆ្នាំនេះ ក្រុមហ៊ុន ហ្វដ (Ford) នឹងរៀបចំដំណើរកម្សាន្តសម្រាប់អតិថិជនទៅកាន់ខេត្តកោះកុង ប្រទេសកម្ពុជា ខេត្តត្រាត និងខេត្តច័ន្ទបុរី ប្រទេសថៃ។ ក្នុងដំណើរកម្សាន្តដ៏អស្ចារ្យនេះ មានរយៈពេល ៤ ថ្ងៃ ៣ យប់ គឺចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៨ ដែលអ្នកចូលរួមទាំងអស់ នឹងមានឱកាសរីករាយជាមួយទេសភាពព្រៃភ្នំនៅតាមដងផ្លូវ និងទឹកធ្លាក់ដ៏ស្រស់ស្អាតក្នុងទឹកដីខេត្តកោះកុង រួមជាមួយនឹងបទពិសោធន៍ បោះជំរំដ៏រ៉ូមែនទិក នៅលើឆ្នេរសមុទ្រយ៉ាងស្រស់ត្រកាលនៅខេត្តត្រាត និងដើរទិញទំនិញ ជាច្រើនសម្បូរបែបក្នុងតម្លៃសមរម្យ ក្នុងផ្សារទំនើបនៃទឹកដីខេត្តចន្ទបុរី ប្រទេសថៃ ថែមទៀតផង។

ក្បួនរថយន្ត ហ្វដ (Ford) គ្រប់ម៉ូឌែល
ក្បួនរថយន្ត ហ្វដ (Ford) គ្រប់ម៉ូឌែល

ដំណើរកម្សាន្តនេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងនោះកាលពីឆ្នាំ ២០០៧ ទៅខេត្តមណ្ឌលគិរី ឆ្នាំ២០០៨ ទៅកាន់ខេត្តរតនគិរី ឆ្នាំ២០០៩ ទៅកាន់ខេត្តប៉ៃលិន ឆ្នាំ២០១០ និងឆ្នាំ ២០១១ ទៅកាន់ទឹកដីខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ឆ្នាំ២០១២ ទៅកាន់ខេត្តមណ្ឌលគិរី ឆ្នាំ២០១៣ ក៏បានទៅទឹកដីប្រទេសឡាវម្តងទៀត ឆ្នាំ២០១៤ ទៅកាន់ខេត្តត្រាត ប្រទេសថៃ ឆ្នាំ២០១៥ ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ ឆ្នាំ២០១៦ ទៅកាន់ខេត្តបុរីរាម និងឆ្នាំ២០១៧ ទៅកាន់ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ដោយមានចំនួនអ្នកចូលរួមកើនឡើងជាបន្តបន្ទាប់ ។

ពីធីចែកអំណោយសម្បុរសធម៌

លោក ឡោ វុទ្ធី ប្រធានគ្រប់គ្រងផ្នែកលក់រថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖

«នេះគឺជាឆ្នាំទី១២ នៃកម្មវិធី Ford Adventure ខ្ញុំពិតជាមានភាពសប្បាយរីករាយមែនទែនដោយសារឆ្នាំនេះចំនួនរថយន្ត ដែលបានចូលរួមកើនឡើងរហូតដល់ជាង ១០០ ឡានដែលឆ្នាំមុនៗយើងអនុញ្ញាតឲ្យរថយន្តចូលរួមត្រឹមតែ ៥០ ទៅ ៦០ ឡានតែប៉ុណ្ណោះ។ នេះជាលើកទី២ ហើយដែលក្បួនរថយន្តបានធ្វើដំណើរទៅកាន់ខេត្តកោះកុងនេះ ដែលលើកទី១ គឺនៅឆ្នាំ ២០១៤ ដែលកាលនោះចំនួនរថយន្តដែលចូលរួមមានត្រឹមតែជាង ៥០ គ្រឿង និងអ្នកចូលរួមប្រមាណជាង ៣០០ នាក់ប៉ុណ្ណោះ»។

លើសពីនេះទៅទៀត លោកក៏បានបន្ថែមទៀតថា ដំណើរកម្សាន្ត FORD Adventure មិនត្រឹមតែជាការកម្សាន្តសប្បាយប៉ុណ្ណោះទេ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការចូលរូមចំណែកជួយសង្គមតាមរយៈការចែកអំណោយសប្បុរសធម៌ជូនដល់ប្រជាជន ដែលមានភាពខ្វះខាតនៅក្នុងតំបន់ ក៏ដូចជាបង្កើនទំនាក់ទំនងគ្នាល្អ ការជួយគ្នាទៅវិញទៅមករបស់អតិជន FORD និងបុគ្គលិករបស់់ក្រុមហ៊ុន RMA Cambodiaផងដែរ។

ពីធីចែកអំណោយសម្បុរសធម៌
ពីធីចែកអំណោយសម្បុរសធម៌
ពីធីចែកអំណោយសម្បុរសធម៌
ការបោះតង់
អតិថិជនជាអ្នកដំណើរ
ដំណើរកម្សាន្ត
អ្នកចូលរួមដំណើរកម្សាន្តទាំងអស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]