(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ទស្សនិកជន មានការភ្ញាក់ផ្អើល ក៏ដូចជាចាប់អារម្មណ៍យ៉ាងខ្លាំង ដោយតារាចម្រៀងប្រុស ក្នុងផលិតកម្មរស្មីហង្សមាស លោក នៅ ស៊ីនឿន បានបង្ហាញរូបស្និទ្ធស្នាល ជាមួយនារីប្លែកមុខម្នាក់ ដោយបង្ហើបថា ជាគូស្នេហ៍របស់លោក ផងដែរ។ 

យ៉ាងណាមិញ ក្រោយពីបានបើកបង្ហាញមុខ គូស្នេហ៍ ឲ្យទស្សនិកជន អ្នកគាំទ្រ បានស្គាល់ជាសាធារណៈរួចមក ស្រាប់តែថ្មីៗនេះ លោក នៅ ស៊ីនឿន បានដឹកដៃគូស្នេហ៍ របស់លោក មកប្រទេសកម្ពុជា ខណៈដែលប្រិយមិត្តទស្សនិកជន មានការសង្ស័យថា គូស្នេហ៍ នៅ ស៊ីនឿន ចុះមកស្រុកខ្មែរដើម្បីភ្ជាប់ពាក្យ មិនតែប៉ុណ្ណោះ ក៏មានការបន្ថែម ពីសំណាក់ប្រភព ដែលកៀកកិតជាមួយ នៅ ស៊ីនឿន ថាចុះមកស្រុកខ្មែរលើកនេះ នៅ ស៊ីនឿន និង គូស្នេហ៍នឹងនាំគ្នាទៅដើរលំហែនៅតាមតំបន់ទេសចរណ៍នានាជាច្រើន។

ក្រោយពីទស្សនិកជន មានការសង្ស័យ ស្រាប់តែថ្មីនេះ ប្រភពជិតស្និទ្ធ នឹងលោក នៅ ស៊ីនឿន បង្ហើបឲ្យដឹងថា លោក នឹងគូស្នេហ៍ ត្រឡប់មកស្រុកខ្មែរ គឺមានគម្រោងភ្ជាប់ពាក្យ ជាមួយគ្នា នៅចុងឆ្នាំ ២០១៨ នេះ។

យ៉ាងណាមិញ ដំណឹងលោក នៅ ស៊ីនឿន ភ្ជាប់ពាក្យនេះផងដែរ ធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ របស់លោក នៅ ស៊ីនឿន ជាច្រើនបានចូលរួមអបអរសាទរ ដល់លោក នឹងគូស្នេហ៍ ស្រលាញ់គ្នា និងរស់នៅប្រកបដោយក្ដីសុខ សុភមង្គល ផងដែរ។

មានការលើកឡើងថា គូស្នេហ៍របស់លោក នៅ ស៊ីនឿន ពិតជាមានសម្រស់ស្អាតស្អាតខ្លាំងណាស់ ហើយបើតាមប្រភពពីអ្នកស្និតស្នាលរបស់លោក នៅ ស៊ីនឿន បានបង្ហើបឲ្យដឹងថា លោកនឹងនាំគូស្នេហ៍របស់ខ្លួន ទៅកំសាន្តនៅតំបន់ទេសចរណ៍ល្បី ជាច្រើន នៅក្នងប្រទេសកម្ពុជាយើង៕

នៅ ស៊ីនឿន និងអនាគតគូដណ្តឹង
នៅ ស៊ីនឿន និងអនាគតគូដណ្តឹង
នៅ ស៊ីនឿន និងអនាគតគូដណ្តឹង
នៅ ស៊ីនឿន និងអនាគតគូដណ្តឹង
នៅ ស៊ីនឿន និងអនាគតគូដណ្តឹង
អនាគតគូដណ្តឹងលោក

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ ស៊ីនឿន