ភ្នំពេញ៖ តារាចម្រៀងជើងចាស់អ្នកនាង ឈួន សុវណ្ណឆៃ បច្ចុប្បន្ននៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងចិត្តអ្នកគាំទ្រគ្រប់ស្រទាប់។ ហើយថ្មីៗនេះអ្នកនាងក៏បានចេញ MV បទចម្រៀងត្រជាក់ភ្នែកមួយបទ ដែលជាបទមរតកដើមមានចំណងជើងថា «ភ័ព្វសំណាង»

ដោយក្រោយពីចេញបទចម្រៀងនេះជា MV ក៏ត្រូវបានអ្នកគាំទ្រសសើរថា ពិតជាពីរោះរណ្តំខ្លាំងណាស់ ហើយតារាចម្រៀងក៏មានរូបសម្រស់ស្រស់ស្អាត។ 

គួរឱ្យដឹងផងដែរថា ថ្វីត្បិតតែមានវ័យរាងជ្រេបន្តិចមែន ប៉ុន្តែអ្នកនាង ឈួន សុវណ្ណឆៃ នៅតែដណ្តើមបាននូវប្រជាប្រិយភាពខ្លាំងពីបងប្អូនខ្មែរ ដែលរស់នៅក្រៅប្រទេស ពេញចិត្តនឹងទឹកដមសម្លេង និងទេពកោសល្យសិល្បៈពិសេសៗរបស់អ្នកនាងយ៉ាងខ្លាំង។

ទន្ទឹមនឹងនេះតារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆៃ ក៏បានប្រាប់ថានាថ្ងៃទី ២០ ខែធ្នូ ខាងមុខនេះខ្លួនត្រៀមនឹងចេញទៅសម្តែង និងដើរកម្សាន្តជាមួយកូនៗនៅប្រទេសបារាំង ព្រមទាំងប្រទេសធំៗជាប់គ្នាមួយចំនួនទៀតដូចជា ស្វីស អាឡឺម៉ង់ ប៊ែលហ្សិក និងហូឡង់ជាដើមផងដែរ៕

ទស្សនា MV បទចម្រៀង «ភ័ព្វសំណាង» របស់អ្នកនាង ឈួន សុវណ្ណឆៃ ដូចខាងក្រោមនេះទាំងអស់គ្នា៖  

ឈួន សុវណ្ណឆៃ
ឈួន សុវណ្ណឆៃ
ឈួន សុវណ្ណឆៃ
ឈួន សុវណ្ណឆៃ
ឈួន សុវណ្ណឆៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈួន សុវណ្ណឆៃ