ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ ក្រុមហ៊ុន ASUS Cambodia បានរៀបចំពិធីជួបជុំអ្នកគាំទ្រ ROG នៅក្រោមពាក្យស្លោក « ROG Fan Gathering »សម្រាប់អ្នកលេងហ្គេមនៅកម្ពុជា។

ពិធីជួបជុំនេះក៏ជាឱកាសដ៏ល្អថ្មីមួយទៀត សម្រាប់ ASUS ដែលបានបង្កើតឡើង ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្ររបស់ខ្លួន ទៅលើផលិតផល ROG សម្រាប់អ្នកលេងហ្គេមក្នុងប្រទេសកម្ពុជាផងដែរ ។ 

ព្រឹត្តិការណ៍ជំនួប អ្នកលេងហ្គេមនៅកម្ពុជា ជាមួួយនឹងក្រុមហ៊ុនASUS

ជាមួយនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះដែរ ក៏សង្កេតឃើញថា មានទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ មិត្តយុវវ័យ និងជាពិសេស សម្រាប់ប្រិយមិត្តដែលជាអ្នកនិយមលេងហ្គេម នៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះពួកគេក៏បានមានឱកាសធ្វើការតេស្តសាកល្បងជាមួយផលិតផល ROGដោយផ្ទាល់ នូវបច្ចេកវិទ្យាថ្មីៗ ដែលក្រុមហ៊ុន ASUS Cambodia បានលើកយកមកបង្ហាញថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលរឹតតែសំខាន់ជាងនេះទៅទៀតនោះ ក៏មានការបើកបង្ហាញជាផ្លូវការនូវរូបរាង ក៏ដូចជាការបើកឲ្យធ្វើតេស្តនូវសមត្ថភាពដ៏ខ្ពស់ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ របស់ម៉ូលដែលកុំព្យូទ័រជំនាន់កូនពៅទាំង៤ ដោយក្នុងនោះមាន ម៉ូដែល FX505 ម៉ូដែលGL704 ម៉ូដែល GX501 និងម៉ូដែលGM501 ។ 

ព្រឹត្តិការណ៍ជំនួប អ្នកលេងហ្គេមនៅកម្ពុជា ជាមួួយនឹងក្រុមហ៊ុនASUS
ព្រឹត្តិការណ៍ជំនួប អ្នកលេងហ្គេមនៅកម្ពុជា ជាមួួយនឹងក្រុមហ៊ុនASUS
ព្រឹត្តិការណ៍ជំនួប អ្នកលេងហ្គេមនៅកម្ពុជា ជាមួួយនឹងក្រុមហ៊ុនASUS

ប្រភេទកំព្យូទ័រយួរដៃជំនាន់ថ្មីទាំង៤នេះ ក៏នឹងក្លាយជាជម្រើសថ្មីដ៏សាកសមបំផុត នៅក្នុងការជ្រើសរើសប្រភេទកំព្យូទ័រដ៏ល្អដាច់គេ សម្រាប់អ្នកធ្វើការធម្មតា និងសម្រាប់អ្នកចូលចិត្តលេងហ្គេម ហើយជាពិសេសនោះ អ្នកដែលនិយមចូលចិត្តនូវកំព្យូទ័រជំនាន់ថ្មី ដែលមានការឌីស្សាញ ជាមួយនឹងការលេងភ្លើងពណ៌RGB មិនថានៅលើក្ដារចុច ឫក៏ផ្នែកខាងលើរបស់កំព្យូទ័រមួយនេះ ដែលពោរពេញទៅដោយភាពទាក់ទាញសាកសមជាមួយនឹងមិត្តយុវវ័យសម័យថ្មីតែម្ដង។

ហើយម្យ៉ាងវិញទៀត គ្រប់ម៉ូលដែលស៊េរីថ្មីរបស់ASUS បើទោះបីជាយើងលេងហ្គេម ក្នុងរយៈពេលយូរម៉ោងប៉ុណ្ណា ក៏ម៉ាស៊ីនស្ងាត់ល្អ និងមិនឡើងកម្ដៅឲ្យក្តៅខ្លាំង ដូចផលិតផលម៉ាកផ្សេងទៀត ដោយនេះក៏ជាចំណុចដែលសំខាន់មួយសម្រាប់អ្នកប្រើប្រាស់តែងតែចង់បានផងដែរ។

ព្រឹត្តិការណ៍ជំនួប អ្នកលេងហ្គេមនៅកម្ពុជា ជាមួួយនឹងក្រុមហ៊ុនASUS
ព្រឹត្តិការណ៍ជំនួប អ្នកលេងហ្គេមនៅកម្ពុជា ជាមួួយនឹងក្រុមហ៊ុនASUS

ក្រៅពីនេះទៅទៀត សម្រាប់ព្រឹត្តិការណ៍ជួបជុំជាមួយ អ្នកនិយមលេងហ្គេមក្នុងប្រទេសកម្ពុជានេះដែរ ក៏មានការចូលរួមពីសំណាក់ Youtuber កម្ពុជាល្បីៗជាច្រើនរូប ដើម្បីធ្វើការសំណះសំណាលគ្នា ដោយក្នុងនោះក៏មានការលេងហ្គេមឆ្លើយសំនួរយករង្វាន់ ការប្រកួតហ្គេមជាលក្ខណៈមិត្តភាព និងការចាប់រង្វាន់ យកកាដូជាច្រើនដែលមិនធ្លាប់មានពីមុនថែមទៀតផង។

ជាមួយគ្នានោះដែរ ក្រុមហ៊ុនASUS ក៏បានប្ដេជ្ងាចិត្តនឹងនាំចូលផលិតផល ដែលជាបច្ចេកវិទ្យាទំនើបៗចុងក្រោយ ដើម្បីឲ្យប្រទេសកម្ពុជាយើងមានឪកាសក្នុងការសិក្សា ទៅលើបច្ចេកវិទ្យា ដែលដើរឲ្យទាន់សម័យកាល ហើយASUS ក៏បានសង្ឃឹមថាពួកគេក៏នឹងពង្រីកបន្ថែម នៅចំណេះដឹង ផ្នែកបច្ចេកវិទ្យា ដើម្បីជាការអភិវឌ្ឍន៍ និងលើកស្ទួយដល់ប្រទេសកម្ពុជាយើងផងដែរ៕ 

ព្រឹត្តិការណ៍ជំនួប អ្នកលេងហ្គេមនៅកម្ពុជា ជាមួួយនឹងក្រុមហ៊ុនASUS
ព្រឹត្តិការណ៍ជំនួប អ្នកលេងហ្គេមនៅកម្ពុជា ជាមួួយនឹងក្រុមហ៊ុនASUS
ព្រឹត្តិការណ៍ជំនួប អ្នកលេងហ្គេមនៅកម្ពុជា ជាមួួយនឹងក្រុមហ៊ុនASUS
ព្រឹត្តិការណ៍ជំនួប អ្នកលេងហ្គេមនៅកម្ពុជា ជាមួួយនឹងក្រុមហ៊ុនASUS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]