ភ្នំពេញ៖ បើគិតត្រឹមថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ ២០១៨ Love Bonito បានបើកដំណើរការ ២ ឆ្នាំហើយ គិតពីខែវិច្ឆិកាឆ្នាំ២០១៨ ជាការបង្ហាញអោយឃើញពីភាពជោគជ័យរបស់ Love Bonito ក្នុងទីផ្សារកម្ពុជា ។ ដោយមានការខិតខំប្រឹងប្រែងជ្រោមជ្រែងយ៉ាងខ្លាំងពី RMO Retail ដែលជាក្រុមហ៊ុនមានសិទ្ធនាំចូលនូវម៉ាកល្បីៗ ដូចជា Puma និងTimberland ជាដេីម Love , Bonito បានក្លាយជាម៉ាកសំលៀកបំពាក់ដែលស្ត្រីកម្ពុជា គ្រប់រូបនិងគ្រប់ស្រទាប់វណ្ណៈផ្តល់ការជឿជាក់ខ្លំាងទៅលើ ។  

ខួបគម្រប់ពីរឆ្នាំ របស់ Love Bonito

ដើម្បីចូលរួមអបអរសាទរខួបគំរប់ ២ ឆ្នាំ Love , Bonito បានរៀបចំកម្មវិធីដ៏ធំមួយដែលបានធ្វើឡើងនៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ៥ ល្ងាច នៅ Central Court ជាន់ផ្ទាល់ដីនៅ Aeon Mall សែនសុខ ។ កម្មវិធីនេះមានការចូលរួមសំដែងពីសំណាក់តារាចម្រៀងជួរមុខកញ្ញា ឳក សុគន្ធកញ្ញា មានការដើរបង្ហាញម៉ូតពី Collectionថ្មីៗនិង LYLAS Bridesmaid Collectionដែលបានច្នៃម៉ូតឡើងដោយក្រុមការងាររបស់Love , Bonito ។

Love Bonito ជាម៉ាកសំលៀកបំពាក់ដែលបានច្នៃម៉ូតឡើងទៅតាមរូបរាងរបស់ស្រ្តីអាស៊ីគ្រប់រូប ។ Rachel Lim, ស្ថាបនិកសហរបស់ Love Bonito បានធ្វើការបង្ហាញពីការជ្រើសរើសសំលៀកបំពាក់ ដើម្បីអោយសាកសមនឹងរូបរាងហើយមានការចូលរួមពីតារាកិត្តិយសរបស់យើងដូចជា អ្នកនាង ចម កន្និកា និង អ្នកនាង ភិន សុដាលីសជាដើម ។ Love Bonito មានការជឿជាក់ថា ខ្លួនជាម៉ាកសំលៀកបំពាក់របស់នារីល្បីមួយនៅក្នុងតំបន់នេះ ។

សូមជម្រាបផងដែរថា Love Bonito បង្កើតឡើងនៅឆ្នាំ ២០១០ ក្រុមការងារមានសរុបជាង ១៥០ នាក់ ដែលមានទីស្នាក់ការធំនៅ ប្រទេសសិង្ហបុរី និងការិយាល័យនៅប្រទេស ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ។ បន្ថែមពីលើនេះ Love , Bonito បានផ្តល់សិទ្ធិដល់ RMO Retail ជាអ្នកចែកចាយផ្តាច់មុខនៅប្រទេសកម្ពុជា ។ Love , Bonito គឺបានដឹកនំាដោយជោគជ័យពីសំណាក់អ្នកគ្រប់គ្រងជាន់ខ្ពស់ជាស្ត្រីអាស៊ី ដោយមានចក្ខុវិស័យ ដើម្បីក្លាយជាម៉ាកសំលៀកបំពាក់ដ៏ល្បីសំរាប់នារីសម័យថ្មី ។

ជាច្រើនឆ្នាំមកហើយដែល Love , Bonito ទទួលបានក្តេរិ៏ឈ្មោះពីសំណាក់អតិថិជនជាច្រើន ពីគុណភាពនិងតំលៃ ។ ការផ្តោតសំខាន់របស់ Love Bonito គឺការកសាងទំនាក់ទំនងផ្ទាល់ជាមួយអតិថិជនរបស់ខ្លួន ដោយផ្អែកលើគុណភាពដែលខ្លួនមាន ហើយ Love Bonito ក៏នៅតែបន្តការសិក្សា ដើម្បីធ្វើការច្នៃម៉ូតអោយសាកសមទៅនិងតំរូវការរបស់សុភាពនារីគ្រប់រូប ៕ 

ខួបគម្រប់ពីរឆ្នាំ របស់ Love Bonito
ខួបគម្រប់ពីរឆ្នាំ របស់ Love Bonito
ខួបគម្រប់ពីរឆ្នាំ របស់ Love Bonito
ខួបគម្រប់ពីរឆ្នាំ របស់ Love Bonito
ខួបគម្រប់ពីរឆ្នាំ របស់ Love Bonito
ខួបគម្រប់ពីរឆ្នាំ របស់ Love Bonito
ខួបគម្រប់ពីរឆ្នាំ របស់ Love Bonito
ខួបគម្រប់ពីរឆ្នាំ របស់ Love Bonito

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]