(ភ្នំពេញ)៖ តារាសម្តែងស្រីមានប្រជាប្រិយភាពនិងទទួលបានការគាំទ្រខ្លាំងតាមរយៈរឿង កូនក្រក កញ្ញា សួង សាខារ៉ានីត ស្របពេលដែលអាជីពសិល្បៈបច្ចុប្បន្នកំពុងតែទទួលបានការចាប់អារម្មណ៍ពីបណ្តាផលិតកម្ម និងអ្នកដឹកនាំសម្តែងក្នុងការជ្រើសយកឲ្យចូលបង្ហាញវត្តមាននៅ តាមខ្សែភាពយន្តមួយចំនួននោះពេលនេះនាងក៏ស្រាប់តែប្រកាសថាខ្លួននឹងផ្អាកពីសិល្បៈរយៈពេលកន្លះឆ្នាំ ដើម្បីយកពេលបើកជំនួញរកស៊ីផ្ទាល់ខ្លួន។

តារាស្រីកញ្ញា សួង សាខារ៉ានីត បានប្រាប់ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះថាចំពោះ អាជីពសិល្បៈរបស់នាងសព្វថ្ងៃគឺមានការមមាញឹកខ្លាំងគួរសមប៉ុន្តែអំឡុង ពេលមួយរយៈនេះដែរនាងក៏ បានបដិសេធន៍នូវការហៅថតសម្តែងភាពយន្តរឿងភាគ របស់ខ្មែរមួយចំនួនផងដែរដោយសារចង់យក ពេលសម្រាកនិងរកមើលទីផ្សាបើកជំនួយរកស៊ីផ្ទាល់ខ្លួនខ្លះសិន។

ស្រីស្រស់ សួង សាខារ៉ានីត បានបញ្ជាក់ប្រាប់ថា ចាស បង ! ខ្ញុំរាល់ថ្ងៃការងារសិល្បៈរវល់ច្រើនគួសមតែ ដោយសារខ្ញុំចង់សម្រាកនិងបើកអាជីពរកស៊ីផ្ទាល់ខ្លួន បន្ថែមលើសិល្បៈនោះគឺសូមផ្អាកសម្តែងរឿងភាគ មួយសន្ទុះសិនអាចរយៈពេលកន្លះឆ្នាំឬលើសនេះក៏ថាបាន។ប៉ុន្តែបើសិនជាមានការហៅថតសម្តែង ជាខ្សែរឿងដុំ(កូនខ្នាតធំ)ចាក់បញ្ចាំងនៅតាមរោងកុននោះខ្ញុំនឹងទទួលយកការសម្តែងព្រោះថា ខ្សែភាពយន្ត បែបនេះមិនប្រើពេលវាលាច្រើនក្នុងការចេញថត ដូច្នេះហើយគឺអាចមានពេលខ្លះដើម្បីចេញថត។

តារាសម្តែងស្រីចង្កាស្រួចកញ្ញា សួង សាខារ៉ានីត បាននិយាយទៀតថាសម្រាប់អាជីពដែលនាងត្រៀម នឹងបើករកស៊ីនោះគឺនាំចូលផលិតផលមកពីក្រៅស្រុកឬលក់សម្លៀកបំពាក់ជាដើម។ខណៈដែលបច្ចុប្បន្ននាង កំពុងតែសិក្សាមើលលើទីផ្សានៅស្រុកខ្មែរថាតើមហាជនពេញនិយមលើការប្រើប្រាស់ផលិតផលបែបណាច្រើ។

តារាស្រីរូបស្រស់កញ្ញា សួស សាខារ៉ានីត បានបញ្ជាក់បន្ថែមថាផលិតផលឬសម្លៀកបំពាក់ដែលនាងកំពុងត្រៀម យកមកលក់នៅស្រុកខ្មែរនោះគឺអាចនាំចូលមកពីប្រទេសចិននិងថៃ។ ចំណែកឯកទីផ្សាសិល្បៈនាងនឹងទទួល សម្តែងឡើងវិញក្រោយពេលដែលអាជីពរកស៊ីរបស់នាងដំណើរការជោគជ័យហើយមានពេលវេលាគ្រប់គ្រាន់៕

សួង សាខារ៉ានីត
សួង សាខារ៉ានីត
សួង សាខារ៉ានីត
សួង សាខារ៉ានីត
សួង សាខារ៉ានីត

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]