កូរ៉េខាងត្បូង៖ ការចាក់ផ្សាយនៅក្នុងកម្មវិធីប្រគំតន្រ្តីប្រចាំសប្តាហ៍ «Inkigaya» របស់ទូរទស្សន៍ SBS គឺជាការសម្តែងលើឆាកចុងក្រោយបង្អស់របស់ តារាចម្រៀងស្រី Jennie ក្រោយធ្វើការPromote ផ្សព្វផ្សាយបទចម្រៀងទោលរបស់ខ្លួន អស់រយៈពេលប្រមាណជា១ខែកន្លងមកនេះ។

យ៉ាងណាមិញ ការប្រគំតន្រ្តីនៅសប្តាហ៍នេះ មានតារាល្បីៗគួរឲ្យចាប់អារម្មណ៍ជាច្រើនចូលរួម ដោយក្នុងនោះក៏មានក្រុមចម្រៀងបុរសEXO ផងដែរ ដោយពួកគេបានវិលមកជាថ្មីជាមួយនឹង បទចម្រៀងថ្មី «Love Shot» ។

ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងសប្តាហ៍នេះ Jennie ក៏បានឈ្នះនូវពានរង្វាន់ទី៣របស់ខ្លួន ក៏ដូចជាជាពានរង្វាន់នៃការសម្តែងPromote នៅលើឆាកប្រគំតន្រ្តីប្រចាំសប្តាហ៍ ចុងក្រោយបង្អស់របស់នាងផងដែរ។

តួយ៉ាង តារាចម្រៀងស្រីញញឹមស្រស់រូបនេះ បានសម្តែងការរំភើបចិត្តជាខ្លាំង ដោយមិននឹកស្មានថា ខ្លួនអាចឈ្នះបានពានរង្វាន់នៅក្នុងសប្តាហ៍ចុងក្រោយនេះ ហើយJennie ក៏បានថ្លែងអំណរគុណទៅកាន់មិត្តរួមការងារ ក៏ដូចជាBlink ដែលតែងតែគាំទ្រនិងលើកទឹកចិត្តនាងជានិច្ចផងដែរ។

Jennie
Jennie

មិនតែប៉ុណ្ណោះ បន្ទាប់ពីបញ្ចប់ការប្រគំតន្រ្តី Jennie ក៏បានបង្ហោះជារូបថតជាច្រើនសន្លឹក អមមកជាមួយនឹងសារអរគុណទៅមនុស្សគ្រប់គ្នា នៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួនរបស់នាងផងដែរ ដោយបានសរសេរថា៖

«នេះគឺជាការចាក់ផ្សាយចុងក្រោយរបស់បទ SOLO ហើយ។ ខ្ញុំពិតជាអរគុណខ្លាំងណាស់ ដល់បងៗstaff បងៗអ្នករាំ បងៗmanager និង BLINKS ដែលបាននៅជាមួយខ្ញុំតាំងពីព្រឹកព្រលឹមអស់រយៈពេល ៤សប្ដាហ៍ អ្នកទាំងអស់គ្នាពិតជាអស្ចារ្យខ្លាំងណាស់។ ខ្ញុំពិតជាមិនបានរំពឹងថានឹងទទួលបានរង្វាន់នៅថ្ងៃនេះទេ ប៉ុន្តែខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នា អរគុណ Teddy oppa ដែលបានបង្កើតបទចម្រៀង "SOLO" សម្រាប់បទចម្រៀងទោលមួយនេះ និង អរគុណដល់សមាជិករបស់ខ្ញុំ ដែលតែងតែអបអរសាទរ និងប្រាប់ខ្ញុំថាខ្ញុំធ្វើបានល្អ ខ្ញុំស្រលាញ់អ្នក chulichaeng របស់ខ្ញុំ ដល់ពេលវេលាសម្រាប់ Jen ហើយដែលត្រូវត្រឡប់ទៅក្នុងរង្វង់ដៃដ៏កក់ក្តៅរបស់អ្នក ហើយអរគុណខ្លាំងណាស់ចំពោះ CEO ខ្ញុំស្រលាញ់អ្នក BLINKS»៕

អបអរសាទរផង JENNIE !!! 

Jennie
Jennie
Jennie
Jennie
Jennie
Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]