កាណាដា៖  វាជាគ្រាប់ពេជ្រពណ៌លឿងដ៏កម្រ ដែលមានទំហំធំជាងពេជ្រដទៃ ត្រូវបានគេរកឃើញនៅអណ្តូងរ៉ែ Diavik ស្ថិតនៅជិតតំបន់ទឹកកកអាក់ទិច នៃប្រទេសកាណាដា។ នេះយោងតាមសារព័ត៌មាន Sciencealert ដែលបានចេញផ្សាយនៅក្នុងថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៨

គ្រាប់ពេជ្រពណ៌លឿង

ពេជ្រលឿងថ្លាត្រចង់មួយគ្រាប់នេះមានទំហំ ៥៥២ការ៉ាត់ អមជាមួយទ្រង់ទ្រាយដូចជាគ្រាប់ពងទា។

យោងតាមសារព័ត៌មានដដែលបានបន្តថា ក្រុមហ៊ុនជីករ៉ែពេជ្រមួយដែលមានឈ្មោះថា Diavik Diamond Mine បានរកឃើញត្បូងពេជ្រដ៏មានតម្លៃមួយគ្រាប់នេះនៅអណ្តូងរ៉ែ Diavik ដែលមានទីតាំងស្ថិតនៅភូមិភាគខាងជើងតំបន់ទឹកកកអាក់ទិក នៃប្រទេសកាណាដា។ ក្រុមហ៊ុនជីករ៉ែពេជ្រខាងលើបានដាក់ឈ្មោះឲ្យពេជ្រពណ៌លឿងមួយគ្រាប់នេះថា "astonishing" មានន័យថា "អស្ចារ្យ"។

គួររម្លឹកថា កាលពីឆ្នាំ២០១៥ ត្បូងពេជ្រមួយគ្រាប់នេះ ត្រូវបានគេរកឃើញម្តងរួចមកហើយនៅអណ្តូងរ៉ែ Diavik ដូចគ្នា។  ប៉ុន្តែគ្រានោះពួកគេបានរកឃើញត្បូងពេជ្រកម្រនេះក្នុងទំហំត្រឹម  ១៨៧,៧ ការ៉ាត់ ប៉ុណ្ណោះ។ បន្ទាប់ពីការរកឃើញវា
ក្រុមហ៊ុនរ៉ែពេជ្រខាងលើបានដាក់ឈ្មោះឲ្យវាថា "Diavik Foxfire"។ 

គួរបញ្ជាក់ថា គ្រាប់ពេជ្រមានតម្លៃជាច្រើនគ្រាប់ត្រូវបានគេរកឃើញនៅអណ្តូងរ៉ែ Diavik នេះ។ ពួកគេចាប់ផ្តើមគម្រោងខួងយកពេជ្រនេះតាំងពីឆ្នាំ២០០៣មកម៉្លេះ។ 

មិនតែប៉ុណ្ណោះ ត្បូងពេជ្រពណ៌លឿងទាំងចាស់ទាំងថ្មី នឹងត្រូវយកទៅដាក់លក់ក្នុងកម្មវិធីដេញថ្លៃ Christie ដែលអាចមានតម្លៃដល់ប្រមាណ ១,៣លានដុល្លារ៕

មានវីដេអូនៅខាងក្រោម៖

គ្រាប់ពេជ្រពណ៌លឿង
គ្រាប់ពេជ្រពណ៌លឿង
តំបន់ដែលគេរកឃើញពេជ្រខាងលើ
គ្រាប់ពេជ្រDiavik Foxfire
អណ្តូងរ៉ែ Diavik

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]