ភ្នំពេញ៖ កាលពីប៉ុន្មានខែមុននេះ តារាសម្តែង និងជាអតីតFreshie Girl កញ្ញា មុនីនាថ បានសម្រេចចិត្តដឹកដៃគូស្នេហ៍ របស់ខ្លួនចូលរោងជ័យភ្ជាប់ពាក្យជាមួយគ្នា បច្ចុប្បន្ននេះនាងក៏កាន់តែបង្ហាញនូវភាពផ្អែមល្ហែមជានិច្ច ទៅកាន់គូដណ្តឹង ធ្វើឲ្យមហាជនជាច្រើនសរសើរដល់រូបនាងគ្រប់គ្នា។

មិនបានប៉ុន្មានផង ស្រាប់តែថ្ងៃដ៏ពិសេស ថ្ងៃមង្គលការរបស់នាងក៏បានមកដល់ ដែលបានធ្វើឡើងយ៉ាងអធិកអធម មានភ្ញៀវកិត្តិយសប្រុសស្រីមកពី គ្រួសារទាំងសងខាង បាននាំគ្នាជួបជុំគ្នាពោរពេញ ដោយភាពសប្បាយរីករាយបំផុត នាព្រឹកមិញនេះ។

នៅក្នុងថ្ងៃជ័យសិរីមង្គលមួយនេះ តារាស្រីរូបនេះក៏បានតែងខ្លួននៅក្នុងសម្លៀកបំពាក់ប្រពៃណីឈុតរៀបការ យ៉ាងស្រស់ស្អាត ទន់ភ្លន់ សាកសមនឹងគ្នាបំផុតជាមួយនឹងស្វាមី។

ក្រោយពីបានឃើញនាងមានសុភមង្គលយ៉ាងខ្លាំង នៅក្នុងថ្ងៃពិសេស បណ្តាអ្នកគាំទ្រ ក៏ដូចជាមិត្តរបស់នាងជាច្រើនរូបបាននាំគ្នា ចូលរួមអបអរដល់នាង និងស្វាមីឲ្យស្រលាញ់គ្នារហូតដល់ចាស់ មិនត្រឹមតែប៉ុណ្ណោះអ្នកលេងបណ្តាញសង្គមភាគច្រើន ក៏មិនភ្លេចជូនពរនាង តាមរយៈការបង្ហោះសារជាច្រើនដែរ៕

សូមទស្សនរូបភាពខាងក្រោមនេះ៖

មុនីនាថ និងស្វាមី
មុនីនាថ និងស្វាមី
មុនីនាថ ចូលរោងការព្រឹកមិញ
មុនីនាថ ចូលរោងការព្រឹកមិញ
មុនីនាថ ចូលរោងការព្រឹកមិញ
មុនីនាថ ចូលរោងការព្រឹកមិញ
មុនីនាថ ចូលរោងការព្រឹកមិញ
ទិដ្ឋភាព មង្គលការមុនីនាថ ព្រឹកមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]