ភ្នំពេញ៖ ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨ ក្រុមហ៊ុនអ៊ែមមឺរឹត បានប្រារព្ធពិធីដ៏សំខាន់មួយ ជាមួយការទទួលយកយន្តហោះ Boeing 777-300ER ចុងក្រោយតាមការបញ្ជាទិញរបស់ខ្លួន។ យន្តហោះ A6-EQP គឺជាយន្តហោះប្រភេទ Boeing 777 ទី 190 ដែលត្រូវបានដឹកជញ្ជូនទៅឲ្យអ៊ែមមឺរឹត ដែលជាក្រុមហ៊ុនអាកាសចរណ៍ប្រើប្រាស់យន្តហោះប្រភេទ Boeing 777 ធំជាងគេបង្អស់លើពិភពលោក និងជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់នៅលើពិភពលោក ដែលបានដំណើរការយន្តហោះ ទាំង 6 ប្រភេទរបស់ Boeing 777។ រាល់យន្តហោះ Boeing មួយក្នុងចំណោមយន្តហោះប្រភេទ 777 ដែលធ្លាប់ត្រូវបានផលិតដោយក្រុមហ៊ុន Boeing ត្រូវបានបញ្ជូនទៅកាន់អ៊ែមមឺរឹត។ លើសពីនេះ ក្រុមហ៊ុនអ៊ែមមឺរឹតក៏នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍មួយដំបូងគេនៅលើពិភពលោក ដែលនឹងហោះហើរជាមួយម៉ូដែលជំនាន់ក្រោយពីរ ប្រភេទរបស់ក្រុមហ៊ុន Boeing គឺ Boeing 777-8 និង Boeing 777-9 ។

អ៊ែមមឺរឹត និង ក្រុមដឹកជញ្ជូនយន្តហោះ Boeing អបអរសាទរការផ្តល់យន្តហោះ Boeing 777-300ER A6-EQP ចុងក្រោយដល់អ៊ែមមឺរឹត។

អ៊ែមមឺរឹត Emirates ទទួលយន្តហោះ Boeing 777-300ER

ចំពោះការកំណត់ស្តង់ដារសម្រាប់បទពិសោធន៍ហោះហើរ និងសុវត្ថិភាពរបស់អ្នកដំណើរ អ៊ែមមឺរឹត បានវិនិយោគជាបន្តបន្ទាប់លើការផ្ដល់ជូននៅលើយន្តហោះ និងសេវាកម្មរបស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗនេះ បានដាក់បង្ហាញថ្នាក់កាបីនម៉ាកថ្មីសម្រាប់យន្តហោះ Boeing 777-300ER របស់ខ្លួន រួមទាំងកន្លែងអង្គុយឯកជនលំដាប់ថ្នាក់ទី ១ ក៏ដូចជាកៅអី ដែលបានរចនាថ្មីនិងប្រព័ន្ធកម្សាន្តទំនើបសម្រាប់កាបីនថ្នាក់ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ 

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនអ៊ែមមឺរឹត ក៏បានចាប់ផ្តើមកម្មវិធីកែប្រែរចនាសម្ព័ន្ធរបស់យន្តហោះ Boeing 777-200LR ទាំង ១០ គ្រឿងរបស់ខ្លួន ដោយដំឡើងកៅអីលំដាប់ថ្នាក់ពាណិជ្ជកម្មថ្មី ដែលកាន់តែទូលាយជាងមុន ព្រមទាំងការកែប្រែកៅអីថ្នាក់សេដ្ឋកិច្ច ដែលថ្មីស្រឡាងទាំងស្រុង ដើម្បីធ្វើឱ្យអ្នកដំណើរមានភាពងាយស្រួលជាងមុន។

ក្រុមហ៊ុនអ៊ែមមឺរឹត គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនយន្តហោះដ៏ទៃទៀត ដែលប្រើប្រាស់យន្តហោះមានអាយុកាលក្មេងជាងគេបំផុតនៅលើពិភពលោក ដែលជាមធ្យម 5,87 ឆ្នាំ ដែលជាតួលេខទាបខ្លាំងជាងកម្រិត ដែលទទួលយកបាននៅក្នុងឧស្សាហកម្មអាកាសចរណ៍។ អ៊ែមមឺរឹត បានបន្តយុទ្ធសាស្រ្តដ៏មហិមាដោយបញ្ឈប់ការប្រើប្រាស់យន្តហោះចាស់ៗ និងបញ្ជូលនូវយន្តហោះថ្មីៗ និងទំនើបជាងមុន ដែលអាចធ្វើឱ្យប្រតិបត្តិការកាន់មានប្រសិទ្ធភាពថែមទៀត។

ចាប់ពីឆ្នាំ ២០២០ ទៅ ក្រុមហ៊ុនអ៊ែមមឺរឹត នឹងចាប់ផ្តើមដាក់បញ្ចូលនូវយន្ដហោះ Boeing 777-8 ចំនួន ៣៥ គ្រឿងនិង Boeing 777-9 ចំនួន ១១៥ គ្រឿង។ យន្តហោះជំនាន់ក្រោយទាំងនេះនឹងមានការរចនាលើចំហេះប្រេង ដែលមានប្រសិទ្ធភាពជាងមុន ហើយនឹងមានបង្អួចធំៗ ផ្ដល់សម្ពាធខ្យល់ និងសំណើមក្នុងកាប៊ីន ពិដានខ្ពស់ ផ្ទៃខាងក្នុងធំទូលាយ និងប្រព័ន្ធកម្សាន្តទំនើប ដែលរួមចំណែកផ្ដល់បទពិសោធន៏ល្អប្រសើរដល់អតិថិជន៕

Boeing 777-300ER បានមកដល់ ឌូ បៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]