កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុចម្រៀងបុរសកូរ៉េដ៏ល្បីល្បាញ BTS បានបង្ហាញវត្តមាន ចូលរួមនៅក្នុងកម្មវិធី ប្រគល់ពានរង្វាន់ MAMA ប្រចាំឆ្នាំ ២០១៨ ដែលក្នុងនោះដែរ ក៏មានការចូលរួមពីសំណាក់ តារាអាមេរិកដ៏ល្បីគឺ Janet Jackson ដែលត្រូវបានគេស្គាល់ថា ជាប្អូនស្រីពៅរបស់ តារាចម្រៀង Michael Jackson ផងដែរ។

គួរបញ្ចាក់ផងដែរថា នៅក្នុងកម្មវិធី កាមេរ៉ាបានចាប់យករូបភាពជាច្រើន ខណៈដែលក្រុម BTS បានជួបជុំគ្នា ជាមួយនឹងតារាចម្រៀងស្រី ដ៏ល្បីល្បាញ ក្នុងប្រវត្តិសាស្រ្តតន្ត្រី របស់អាមេរិក គឺ Janet Jackson។ ការជួបជុំគ្នានេះដែរ បានកើតឡើងនៅខាងក្រោយឆាក ក្នុងបន្ទប់ប្ដូរសម្លៀកបំពាក់របស់ Janet Jackson ផ្ទាល់តែម្ដង។

សមាជិកក្រុម BTS ទាំងអស់ញញឹមយ៉ាងរីករាយ បង្ហាញពីអារម្មណ៍រំភើប នៅពេលដែលពួកគេបានឃើញ និងដើរទៅរក Janet Jackson។ ភ្លាមៗនោះ Janet Jackson ក៏បានបង្ហាញពី ការស្វាគមន៍យ៉ាងកក់ក្តៅដូចគ្នា ហើយក៏ចាប់ដៃសមាជិកនីមួយៗ ជាការគួរសម។

រូបភាព និងវីដេអូទាំងនោះ ត្រូវបានបង្ហោះផ្ទាល់ដោយ Janet Jackson និងក្រុម BTS នៅលើបណ្ដាញសង្គម ដែលមានមនុស្សចូលមើល និងចែករំលែកបន្តជាច្រើននាក់៕

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖  

រូបភាព BTS
រូបភាព BTS
រូបភាព Janet Jackson
រូបភាព Janet Jackson
រូបភាព BTS និង Janet Jackson

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]