ថៃ៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីតារាប្រុស លោក Punjan Prama ដែលគេស្គាល់ថា ឃុន រឿន បានប្រកាសថាខ្លួនទំនេរ ខណៈពេលដែលទើបតែប្រកាសពីដំណឹងទំនាក់ទំនងស្នេហាជាមួយ តារាស្រី Varitthisa Limthammahisorn មិនបានប៉ុន្មានផងនោះ។

យោងតាមរយៈការផ្ដល់កិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មានក្នុងស្រុករបស់ប្រទេសថៃ កាលពីម្សិលមិញនេះ តារាប្រុស Punjan បានបញ្ជាក់យ៉ាងច្បាស់ថា រូបលោក និងមិត្តស្រីបានសម្រេចចែកផ្លូវគ្នា អស់រយៈពេលជាង៤ខែមកហើយ ពោលបន្ទាប់ពីពួកគេបានទាក់ទងគ្នាបានជាង២ខែតែប៉ុណ្ណោះ។ ដោយឡែក ក្រោយពេលសម្រចចិត្តបែកគ្នានោះ តារាប្រុសរូបនេះ និងអតីតគូស្នេហ៍ក៏ចាប់ផ្ដើមលែងនិយាយគ្នា និងមិនបានទាក់ទងគ្នា ក្នុងនាមជាមិត្តភក្តិអ្វីតទៀតនោះឡើយ។

គួរបញ្ជាក់ផងដែរថា រីឯចំពោះបញ្ហាដែលបណ្ដាលឲ្យពួកគេចែកផ្លូវគ្នានេះដែរ តារាប្រុស លោក Punjan ក៏បានអះអាងយ៉ាងច្បាស់លាស់ដែរថា គឺមិនមែនដោយសារតែមានជនទី៣ ណាម្នាក់ចូលមកជ្រៀតជ្រែកអ្នកទាំងពីរនោះឡើយ ដោយហេតុផលថាពួកគេមិនមានភាពចុះសម្រុងនឹងគ្នាច្រើនប៉ុណ្ណោះ៕

Punjan Prama
Punjan Prama
Varitthisa
Punjan Prama និងVaritthisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]