ធម្មតាការរស់នៅក្នុងសង្គមមួយ តែងតែមានអ្នកស្រឡាញ់អ្នកស្អប់ ថាអី ព្រះល្អឥតខ្ចោះ នៅមានមារតាមផ្ចាញ់ ត្រឹមយើងជាមនុស្សធម្មតាសាមញ្ញ តែងតែមានអ្នកស្រឡាញ់ និងអ្នកស្អប់ដូចតែគ្នាទេ។ ប៉ុន្តែអ្វីដែលសំខាន់ តើយើងនឹងជ្រើសបែបណា ធ្វើចិត្តបែបណា ជាមួយនឹងមនុស្សអស់ទាំងនោះ រើសត្រូវយើងនឹងរស់នៅដោយសប្បាយចិត្ត តែបើរើសខុស ជីវិតយើង នឹងមានតែទុក្ខសោកសៅ ក្ដៅក្រហាយ គ្មានក្ដីសុខសុភមង្គលឡើយ។

១. ជាមួយនឹងមនុស្សដែលយើងស្អប់
មិនថាគេនិយាយអ្វី ឬធ្វើអ្វី ដែលយើងមិនពេញចិត្ត មិនចូលចិត្ត ត្រូវគិតថា គេជាមនុស្សដែលយើងស្អប់ អ៊ីចឹងហើយ ចាំបាច់ទៅខ្វល់ យកចិត្តទុកដាក់ជាមួយធ្វើស្អី វាគ្មានបានស្អីមកវិញទេ វាអត់ប្រយោជន៍ណាស់។

២. ជាមួយនឹងមនុស្សអគតិចំពោះយើង
ត្រូវគិតថា យើងនៅតែយើង រកស៊ីខ្លួនឯង ចាយលុយខ្លួនឯង ស៊ីបាយផ្ទះខ្លួនឯង ដេកផ្ទះខ្លួនឯង មិនបានទៅសុំស្អីពីគេទេ ចឹងមិនបាច់ទៅខ្វល់នឹងមនុស្សធុនហ្នឹងឡើយ កុំបន្ទាបខ្លួនទៅនឹងមនុស្សគំនិតមិនល្អអី។

រូបភាពតំណាង

៣. ជាមួយនឹងមនុស្សមិនស្គាល់យើងច្បាស់
ត្រូវគិតថា យើងក៏មិនស្គាល់គេដូចគ្នា គេមិនមែនយើង យើងមិនមែនគេ មនុស្សតែងគិតខុសគ្នាចឹងហើយ កុំទៅខ្វល់ច្រើនពេកនាំតែហត់ គេប្រហែលជាមើលយើងតែមួយជ្រុងដែលគេបានឃើញតែប៉ុណ្ណោះ។

៤. ជាមួយនឹងមនុស្សដែលមកជេរ ដាក់ផ្ដាសាយើង ទាំងយើងមិនដឹងអី
ធម្មតាទេ មនុស្សខ្វះការសិក្សាអប់រំ តែងតែជេរគេឯងមិនដឹងខ្យល់បែបហ្នឹងហើយ បណ្ដោយតាមមនុស្សមិនដឹងអីចុះ យើងមិនបានធ្វើអីគេកុំទៅឈឺក្បាល ចំណែកបណ្ដាសាដែលគេដាក់នោះ យើងមិនទទួល វានឹងត្រឡប់ទៅរកគេនោះវិញហើយ។

រូបភាពតំណាង

៥. ជាមួយនឹងមនុស្សដែលចាំតែច្រណែនឈ្នានីសយើង
ត្រូវចាំថា មនុស្សដែលចាំតែច្រណែននឹងយើង គេជាមនុស្សដែលគ្មានអ្វីល្អដូចយើង ព្រោះតែគេអន់ជាងយើង គេមិនដល់យើងចឹងហើយ ឱ្យគេច្រណែនបន្តចុះ ព្រោះយើងរវល់អភិវឌ្ឍខ្លួនឯង គ្មានពេលទៅតតាំងនឹងការច្រណែនគ្មានបានការរបស់អ្នកណាទេ។

៦. ជាមួយមនុស្សដែលនិយាយដើមយើងក្រោយខ្នង
ថាអីមនុស្សពាក្យច្រើនសម្ដីច្រើន មាត់វែងជាផ្លូវ មនុស្សអត់ការងារធ្វើ គឺយកពេលនិយាយដើមគេអ៊ីចឹងហើយ ឱ្យគេនិយាយចុះ និយាយអីនិយាយទៅ ពេលគេនិយាយហត់គេឈប់ខ្លួនគេហើយ សំខាន់យើងល្អត្រឹមត្រូវ ធ្វើតែល្អយើងសប្បាយចិត្តទៅបានហើយ។ 

រូបភាពតំណាង

ខ្មែរឡូត សូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]