ថៃ៖ ប្រិយមិត្តដែលបានតាមដាន កម្មវិធីMiss Universe 2018 ប្រាកដជាបានជ្រាបជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត របស់បវរកញ្ញាដែលមកពីបណ្តាប្រទេសមួយចំនួន សុទ្ធតែស្អាត រាងស្រឡូនៗគួរឲ្យសរសើរខ្លាំង រីឯសមត្ថភាពចំណេះដឹងរបស់ពួកគេ ក៏មានពេញខ្លួន នៅក្នុងនោះក៏មានកម្ពុជាម្នាក់ដែរ។

ទន្ទឹមនឹងនេះដែរ មហាជនក៏បាននាំគ្នាចាប់អារម្មណ៍ទៅលើសម្រស់ដ៏ស្អាត របស់បវរកញ្ញាមកពីប្រទេសហ្វីលីពីន នាងCatriona Gray ដែលនាងមានសម្រស់គួរឲ្យទាក់ទាញមិនធម្មតា តែអ្វីដែលកាន់តែពិសេសជាងនេះនោះគឺ ស្រាប់តែលេចមុខមាត់គូស្នេហ៍របស់ Miss Universe ហ្វីលីពីនរូបនេះ នៅលើបណ្តាញសង្គម ធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ។

ដោយក្នុងនោះ គូស្នេហ៍របស់នាងមានមុខមាត់សង្ហា ញញឹមស្រស់ សាច់ដុំធំៗ និងតែងតែនៅក្បែរនាង តាមមើលថែនាងស្ទើរគ្រប់ពេលតែម្តង មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្ររបស់នាងជាច្រើន បានចាត់ទុកថាគូស្នេហ៍មួយគូនេះ ជាគូស្នេហ៍Goal ដែលអ្នកទាំង២សុទ្ធតែស្អាតៗដូចគ្នាបែបនេះ។

រាល់រូបភាពស្វីតៗរបស់អ្នកទាំង២ ក៏បានទទួលនូវការចាប់អារម្មណ៍ពីបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាស៊ែរព្រោងព្រាតពេញហ្វេសប៊ុក សរសើរដល់គូស្នេហ៍របស់នាង មានមុខមាត់សង្ហាខ្លាំង សាកសមនឹងគ្នា។

យ៉ាងណាមិញ Miss Universe ហ្វីលីពីនរូបនេះ កំពុងតែទទួលបានជ័យលាភី ជាប់ក្នុងTop៣ មិនត្រឹមតែប៉ុណ្ណោះមហាជនជាច្រើន ក៏បានចូលរួមអបអរដល់នាងផងដែរ៕

សូមទស្សនារូបភាពស្វីតៗ របស់Miss Universe ហ្វីលីពីន ខានក្រោមនេះ៖ 

Miss Universe ហ្វីលីពីន
Miss Universe ហ្វីលីពីន
Miss Universe ហ្វីលីពីន
Miss Universe ហ្វីលីពីន និងគូស្នេហ៍
Miss Universe ហ្វីលីពីន និងគូស្នេហ៍
Miss Universe ហ្វីលីពីន និងគូស្នេហ៍
Miss Universe ហ្វីលីពីន និងគូស្នេហ៍
Miss Universe ហ្វីលីពីន និងគូស្នេហ៍
Miss Universe ហ្វីលីពីន និងគូស្នេហ៍
Miss Universe ហ្វីលីពីន និងគូស្នេហ៍
Miss Universe ហ្វីលីពីន និងគូស្នេហ៍
Miss Universe ហ្វីលីពីន និងគូស្នេហ៍
Miss Universe ហ្វីលីពីន និងគូស្នេហ៍
សម្រស់គូស្នេហ៍ Miss Universe ហ្វីលីពីន
សម្រស់គូស្នេហ៍ Miss Universe ហ្វីលីពីន
សម្រស់គូស្នេហ៍ Miss Universe ហ្វីលីពីន
សម្រស់គូស្នេហ៍ Miss Universe ហ្វីលីពីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]