ភ្នំពេញ៖ មហាព្រឹត្តិការណ៍ឆ្លងឆ្នាំសកល គឺជាវេលាមួយដ៏រំភើប និងអស្ចារ្យបំផុត ដែលម្នាក់ៗសុទ្ធតែទន្ទឹងរង់ចាំ ហើយក៏កំពុងតែខិតជិតមកដល់ក្នុងពេលឆាប់ៗនេះផងដែរ។

ហើយអ្វីកាន់តែប្លែក និងពិសេសនោះ ក្នុងឱកាសឆ្លងឆ្នាំសកល២០១៩ ឆ្នាំនេះ នឹងមានព្រឹត្តិការណ៍ប្រារព្ធមហាពិធីដ៏ធំសម្បើម និងអស្ចារ្យដែលមិនធ្លាប់មានពីមុនមក នៅវិមាន ឈ្នះឈ្នះ ដែលស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ទល់មុខនឹងពហុកីឡដ្ឋាន មរតកតេជោ ) ។

វិមាន ឈ្នះឈ្នះ
វិមាន ឈ្នះឈ្នះ

ក្នុងកម្មវិធីឆ្លងឆ្នាំសកលឈានចូលឆ្នាំ ២០១៩ខាងមុខនេះ នឹងមានការរៀបចំកម្មវិធីសប្បាយៗចាប់ពីថ្ងៃទី ២៩-៣០-៣១ ខែធ្នូ ខាងមុខនេះ រយៈពេល ៣យប់ ៣ថ្ងៃពេញ ជាមួយកម្មវិធីគ្រប់ទម្រង់ដែលរួមមានដូចជា៖
- កម្មវិធីតាំងពិពណ៌ផលិតផលក្នុងស្រុក និងបណ្តាប្រទេសក្នុងអាស៊ាន រួមទាំងការពិព័ណ៌ចំណីអាហារ « ភូមិម្ហូបឆ្ងាញ់ »
- ការប្រកួតជើងឯកសិល្បៈគុនខ្មែរ រួមទាំងការប្រកួតស្វែងរកជើងឯកអុកចត្រង្គ
- ការប្រណាំងរទេះគោ ក្របី និងសេះ
- ការចាក់បញ្ចាំងខ្សែភាពយន្ត
- ការសម្តែងសិល្បៈវប្បធម៌បុរាណខ្មែរ និងការប្រគំតន្រ្តីសម័យ រួមទាំងកម្មវិធីពិសេសៗជាច្រើនផ្សេងទៀតទៅតាមតារាងពេលវេលាដែលបានកំណត់។

វិមាន ឈ្នះឈ្នះ
វិមាន ឈ្នះឈ្នះ

បន្ថែមពីនេះទៅទៀត ហើយរឹតតែពិសេសនោះ ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានត្រៀមនឹងប្រារព្ធមហាព្រឹត្តិការណ៍ប្រគុំតន្រ្តីបែបទំនើប ចំនួន ៣ថ្ងៃជាប់ៗគ្នា ដើម្បីអបអរ រាត្រីឆ្លងឆ្នាំ ២០១៨ ឈានចូល ឆ្នាំ២០១៩ នៅ បរិវេណពហុកីឡដ្ឋាន មរតកតេជោ ទល់មុខវិមាន ឈ្នះឈ្នះ ផងដែរ។

សំរាប់ថ្ងៃដ៏ពិសេសនេះ វត្តមានកំពូលតារាចំរៀងល្បីៗជាច្រើនដួងនឹងមកអង្រួន ឆាកតន្រ្តីស្រាបៀរ GANZBERG Uber Countdown 2018 ឱ្យកាន់តែរំភើប និងទទួលយកបទពិសោធន៍ថ្មីតន្រ្តី EDM ដ៏អស្ចារ្យ ជាមួយនឹងការផ្សាយផ្ទាល់លើ កញ្ចក់ទូរទស្សន៍ រស្មីហង្សមាសនៅថ្ងៃទី ៣០-៣១ធ្នូ ២០១៨ ចាប់ពីម៉ោង៨យប់តទៅ។

នៅក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ លោកអ្នកក៏អាចរីករាយកម្សាន្ត ជាមួយទស្សនីយភាពផ្សេងៗ និងលេងល្បែងកម្សាន្តប្លែកៗ ឌីជេ វ័យក្មេងស្រស់ស្អាត។ ហើយ អ្វីដែលអស្ចារ្យលើសពីនេះ លោកអ្នកក៏អាចរីករាយក្រេបរសជាតិស្រាបៀរ ហ្គេនស៍បឺគ ថ្មីៗស្រស់ៗ ដ៏ឆ្ងាញ់ពិសា ព្រមទាំងអាចមានឱកាសឈ្នះរង្វាន់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនមុខទៀតផងដែរ៕ 

តន្រ្តីស្រាបៀរ GANZBERG Uber Countdown

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]