អេហ្ស៊ីប៖ កាលពីថ្ងៃអាទិត្យម្សិលមិញ រដ្ឋាភិបាលប្រទេសអេហ្ស៊ីបបានប្រកាសរកឃើញផ្នូរអាថ៌កំបាំងមួយរបស់មន្តី្រជាន់ខ្ពស់ម្នាក់ក្នុងជំនាន់រាជកាលព្រះចៅផារ៉ាអុងទី៥ ដែលមានអាយុកាលសរុប ៤៤០០ឆ្នាំមកហើយ។ នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៨។ 

ផ្លូរអាថ៌កំបាំង

លោក Khaled al-Anani  រដ្ឋមន្ត្រីវត្ថុបុរាណអេហ្ស៊ីបទើបបានប្រកាសពីការរកឃើញផ្នូរអាថ៌កំបាំងនេះនៅកន្លែងបញ្ចុះសាកសពបុរាណមួយឈ្មោះថា Saqqara ដែលមានទីតាំងស្ថិតនៅភាគខាងលិចនៃទីក្រុង Cairo

យោងតាមប្រសាសន៍របស់រដ្ឋមន្ត្រីបុរាណខាងលើបានឲ្យដឹងថា រូបចម្លាក់និងគំនូរឆ្លាក់តាមជញ្ជាំងត្រូវបានរក្សាទុកយ៉ាងយកចិត្តទុកដាក់។  ចំណែកអត្ថន័យលើរូបគំនូរ ជាការបង្ហាញពីប្រវត្តិរដ្ឋមន្ត្រីជាន់ខ្ពស់និងគ្រួសាររបស់គាត់កាលពីសម័យកាលនោះ។គេឃើញរូបចម្លាក់សរុបប្រមាណ ៤៥អសនៈ ត្រូវបានឆ្លាក់តាមជញ្ជាំងក្នុងផ្នូរខាងលើ។

ក្នុងពេលថ្មីៗនេះ រដ្ឋាភិបាលអេហ្សីបកំពុងមមាញឹករុករកប្រាសាទបុរាណផ្សេងទៀត ដើម្បីធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធសារព័ត៌មានអន្តរជាតិ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកឲ្យមកទស្សនាប្រទេសរបស់ខ្លួនឲ្យបានកាន់តែច្រើន៕

មានវីដេអូនៅខាងក្រោម៖ 

រដ្ឋមន្ត្រីវត្ថុបុរាណប្រទេសអេហ្ស៊ីប
ចម្លាក់បុរាណក្នុងផ្នូរ
ចម្លាក់បុរាណក្នុងផ្នូរ
ចម្លាក់បុរាណក្នុងផ្នូរ
ចម្លាក់បុរាណក្នុងផ្នូរ
ចម្លាក់បុរាណក្នុងផ្នូរ
ចម្លាក់បុរាណក្នុងផ្នូរ
ចម្លាក់បុរាណក្នុងផ្នូរ
ចម្លាក់បុរាណក្នុងផ្នូរ
ចម្លាក់បុរាណក្នុងផ្នូរ
ចម្លាក់បុរាណក្នុងផ្នូរ
ចម្លាក់បុរាណក្នុងផ្នូរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]