ថៃ៖ កម្មវិធីប្រកួតMiss Universe 2018 កំពុងតែធ្វើឡើងយ៉ាងអធិកអធមជាទីបំផុតនៅក្នុងប្រទេសថៃ ហើយនាព្រឹកនេះដែរ ក៏ជាវគ្គចុងបញ្ចប់នៃកម្មវិធី នៃការទទួលមកុដជ្រើសរើសយកបវរកញ្ញាដែលស្អាត និងមានសមត្ថភាពល្អ ដើម្បីសាកសមជាម្ចាស់ជ័យលាភី។

ដោយឡែក កាលពីពេលថ្មីៗនេះប្រិយមិត្តពិតជាជ្រាបច្បាស់ហើយថា Miss Universe របស់កម្ពុជាកញ្ញារឿន ណាត បានដើរម៉ូតនៅក្នុងឈុតរាត្រីស្រមោលស និង​ឈុតហែលទឹក ដែលពោរពេញដោយភាពជឿជាក់ និងស្នាមញញឹមទៅកាន់អ្នកគាំទ្រគ្រប់គ្នា។

Miss Universe កម្ពុជារឿន ណាត

មិនត្រឹមតែប៉ុណ្ណោះ ក៏មានមហាជនជាច្រើនបានសរសើរ ពីដំណើរដើរម៉ូតយ៉ាងស្វាហាប់របស់នាងជាច្រើនផងដែរ ក៏ប៉ុន្តែមហាជនដែលបានទស្សនា ពិតជាមិនដឹងពីផលលំបាក ដែលបវរកញ្ញាកម្ពុជានាងបានខិតខំ ប្រឹងប្រែងដើម្បីកេរ្តិ៍ឈ្មោះប្រទេសជាតិនោះទេ។

ជាក់ស្តែងនៅក្នុងបណ្តាញសង្គមរបស់នាងបាន Update នូវStory ដែលបានបង្ហាញពីជើងមានរបួសស្នាម ដោយសារតែការប្រើប្រាស់ស្បែកជើងកែង រយៈពេលយូរនៅក្នុងការដើរនៅលើឆាកដ៏ធំមួយនេះ។ តែទោះបីជាមានរបួសជើងយ៉ាងណាក្តី ក៏បវរកញ្ញារបស់កម្ពុជាមានភាពអំណត់ ធ្វើបានយ៉ាងល្អខ្លាំង ដើម្បីបង្ហាញពីភាពជឿជាក់ និងរឹងមាំដែលនាងមានបង្ហាញឲ្យពិភពលោកបានដឹង។

ក្រោយពីបានឃើញដូច្នោះ អ្នកគាំទ្រជាច្រើនពិតជារំភើប និងមានមោទនភាពចំពោះរូបនាងយ៉ាងខ្លាំង ដែលទោះបីជាមានការលំបាកយ៉ាងណាក្តី នាងនៅតែខំ មិនដែលរអ៊ូបន្តិចសោះឡើង ជាពិសេសនាងពិតជាធ្វើបានល្អសឹងតែគ្រប់វគ្គ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

Miss Universe កម្ពុជារឿន ណាត
Miss Universe កម្ពុជារឿន ណាត
Miss Universe កម្ពុជារឿន ណាត
Miss Universe កម្ពុជារឿន ណាត
Miss Universe កម្ពុជារឿន ណាត
របួសជើងរបស់នាង
របួសជើងរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត