ថៃ៖ ការប្រកួតMiss Universe 2018 នៅលើទឹកដីប្រទេសថៃបានប្រព្រឹត្តឡើងជាច្រើនថ្ងៃហើយ ដែលក្នុងនោះបវរកញ្ញាកម្ពុជា កញ្ញារឿន ណាត ក៏បានតស៊ូ និងខិតខំយ៉ាងអស់ពីសមត្ថភាព នៅក្នុងការបង្ហាញភាពជឿជាក់ទៅកាន់ប្រជាជនកម្ពុជា ទោះបីជាមានការលំបាក ឆ្លងកាត់ឧបសគ្គច្រើនយ៉ាងណាក្តី។

នៅពេលដែលMiss Universe របស់កម្ពុជាបានធ្វើដំណើរដល់ប្រទេសថៃ ឃើញថានាងក៏បានផ្តល់នូវក្រមាខ្មែរ ចែកជួនដល់បវរកញ្ញាមកពីបណ្តាប្រទេសដទៃទៀត ដើម្បីឲ្យស្គាល់ច្បាស់ពី ផលិតផលក្រមារបស់ខ្មែរ ដែលបានធ្វើឡើងយ៉ាងស្រស់ស្អាត និងមានគ្រប់ពណ៌។

ខណៈពេលនេះដែរ បវរកញ្ញាជាច្រើនប្រទេសនោះ ក៏បាននាំគ្នាលើកយកក្រមារបស់ខ្មែរ ដែលនាងបានប្រគល់ឲ្យនោះ មកបង់.កជាច្រើននាក់ មើលទៅពិតជាស្អាតៗ និងទាក់ទាញគួរឲ្យសរសើរបំផុត ចំណែកឯក្រុមការងាររៀបចំកម្មវិធីនេះឡើង ក៏បានបង្ហាញស្នាមញញឹម និងសប្បាយចិត្តនៅពេលដែលទទួលបានកាដូមួយនេះពីនាង។

ក្រោយពីបានឃើញសកម្មភាព ពីបណ្តាប្រទេសទាំងនោះ បានធ្វើឲ្យមហាជនជាច្រើន ពិតជាសប្បាយនៅក្នុងចិត្ត ដែលពួកគេស្រលាញ់និងពេញចិត្តកាដូ ដែលបវរកញ្ញារបស់កម្ពុជា បានប្រគល់ឲ្យពួកគេយ៉ាងដូច្នោះ ហើយកាដូមួយនេះក៏បានជួយឲ្យពួកគេមកពីបណ្តាប្រទេសផ្សេង ស្គាល់អ្វីដែលជារបស់ខ្មែរផងដែរ៕

សូមទស្សនរូបភាពខាងក្រោមនេះ៖ 

បវរកញ្ញាកម្ពុជា រឿន ណាត
បវរកញ្ញាកម្ពុជា រឿន ណាត
បវរកញ្ញាកម្ពុជា រឿន ណាត
បវរកញ្ញាប្រទេសដទៃ ជាមួយកាដូក្រមាខ្មែរ
បវរកញ្ញាប្រទេសដទៃ ជាមួយកាដូក្រមាខ្មែរ
បវរកញ្ញាប្រទេសដទៃ ជាមួយកាដូក្រមាខ្មែរ
បវរកញ្ញាប្រទេសដទៃ ជាមួយកាដូក្រមាខ្មែរ
បវរកញ្ញាប្រទេសដទៃ ជាមួយកាដូក្រមាខ្មែរ
បវរកញ្ញាប្រទេសដទៃ ជាមួយកាដូក្រមាខ្មែរ
ក្រុមការងារMiss Universe ជាមួយកាដូក្រមាខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត