ភ្នំពេញ៖ អតីតពិធីការិនីដ៏មានប្រជាប្រិយភាពអ្នកនាង ឈិន សុធារី ចាប់តាំងពីមានបញ្ហាចម្រុងចម្រាស់ក្នុងគ្រួសារមក មួយរយៈចុងក្រោយនេះ នាងហាក់មាន ភាពស្ងប់ស្ងាត់ខ្លាំងមែនទែន ព្រោះមិនដែលលេចលឺព័ត៌មានណាដែលទាក់ទងនឹងនាងនោះទេ។

យ៉ាងណាមិញ ចំណែកឯកាលពីម្សិលមិញនេះវិញ អ្នកនាង ឈិន សុធារី បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលមែនទែន នៅពេលដែលឃើញនាងបង្ហាញវត្តមាននៅក្នុងកម្មវិធីខួបកំណើត អ្នកនាង ថន តារា ដែលជាបងស្រីបង្កើតរបស់កញ្ញា ថន លក្ខិណា។

ទន្ទឹឹមនឹងការបង្ហាញវត្តមានក្នុងកម្មវិធីនោះ មហាជនមួយចំនួន បានចាប់អារម្មណ៍លើសម្រស់របស់អ្នកនាង ឈិន សុធារី ហាក់មានការប្រែប្រួលជាងមុន ត្រង់ត្របកភ្នែករបស់នាង។

ក្រោយពីឃើញបែបនេះ មហាជន ក៏ដូចជាអ្នកគាំទ្រ បានផ្ទុះចម្ងល់ថា តើអ្នកនាង ឈិន សុធារី បានកាត់ត្របកភ្នែកពីរជាន់ដើម្បីលើកសម្រស់មែនទេ? ព្រោះត្រង់ភ្នែករបស់នាង មានសភាពប៉ោងខុសធម្មតា។

ទោះជាយ៉ាងណាក្តី ទាំងនេះនៅតែជាមន្ទិលសង្ស័យមួយ ព្រោះមិនទាន់មានប្រភពជាក់លាក់ណាមួយ បញ្ជាក់ពីរឿងនេះនៅឡើយនោះទេ។ ក៏ប៉ុន្តែសម្រាប់មហាជន នៅតែសរសើរនូវសម្រស់របស់អ្នកនាង ឈិន សុធារី ថានៅតែស្រស់ស្អាតដដែល បើទោះជានាងបាត់មុខយូរក៏ដោយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ឈិន សុធារី
ឈិន សុធារី
ឈិន សុធារី
រូបភាពដែល សុធារី មានសភាពខុសប្លែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]