កូរ៉េខាងត្បូង ៖ នេះជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងតក់ស្លុតបំផុត សម្រាប់អ្នកគាំទ្រ​ខណៈដែល ក្រុមចម្រៀងប្រុសដ៏ល្បី BTS ស្រាប់តែបង្ហើបពី គម្រោងរំសាយក្រុមរបស់ពួកគេ ដែលធ្លាប់បានគិតទុក កាលពីដើមឆ្នាំ ២០១៨។

គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀង BTS បានចាប់ផ្ដើមទម្លាយប្រាប់ការពិតម៉្យាង ទៅដល់អ្នកគាំទ្រ នៅក្នុងកម្មវិធី ប្រគល់ពានរង្វាន់ MAMA នៅទីក្រុងហុងកុង កាលពីពេលថ្មីៗកន្លងទៅនេះ។

ភ្លាមៗនោះ សមាជិកក្រុមគ្រប់គ្នា ស្រាប់តែទប់ទឹកភ្នែកលែងបាន ហើយយំចេញមកនៅលើវេទិកាតែម្ដង បន្ទាប់ពី Jin បានសារភាពដោយទឹកភ្នែកថា ពួកគេស្ទើរតែបានបំបែកក្រុមទៅហើយ កាលពីដើមឆ្នាំ ២០១៨។ ជាការពិតណាស់ ពាក្យសារភាពរបស់ Jin ធ្វើឲ្យអ្នកគាំទ្ររន្ធត់ចិត្តយ៉ាងខ្លាំង ដែលពួកគេស្ទើរតែបាត់បង់ ក្រុមចម្រៀងជាទីស្រលាញ់ទៅ ដោយមិនបានដឹងខ្លួនជាមុនឡើយ។

ក្នុងនោះតែ អ្នកគាំទ្រស្រាប់តែគិតដល់ អត្ថន័យចម្រៀងមួយបទរបស់ BTS មានចំណងជើងថា LET GO ដែលហាក់បីដូចជា ចង់ប្រាប់ថាលា ទៅកាន់មនុស្សជាទីស្រលាញ់ណាម្នាក់ ជាហេតុធ្វើឲ្យពួកគេរឹតតែមានភាពសោកសៅ។

ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះ BTS បានសម្រេចចិត្ត បន្តកុងត្រាជាមួយនឹងផលិតកម្មរួចរាល់ទៅហើយ ដូច្នេះគ្មានអ្វីដែលអ្នកគាំទ្រត្រូវព្រួយបារម្ភទៀតនោះទេ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]