ភ្នំពេញ៖ ទោះបីជាបច្ចុប្បន្នតារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញាឱក សុគន្ធកញ្ញា មានវ័យកាន់តែច្រើនឈានចូលទៅដល់ខ្ទង់៣០ឆ្នាំទៅហើយ យ៉ាងណាក្តី ក៏ប៉ុន្តែរូបសម្រស់ក៏ដូចជាប្រជាប្រិយភាពរបស់នាង នៅតែលេចធ្លោខ្លាំងនៅក្នុងសង្គមសិល្បៈ។

បច្ចុប្បន្ននេះ នាងក៏មានភាពមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈរកពេលសម្រាកមិនចង់បាន មិនត្រឹមតែប៉ុណ្ណោះរាល់កម្មវិធីធំៗជាច្រើន ក៏តែងតែលេចមុខតារាស្រីស្រស់រូបនេះជានិច្ច។ ជាក់ស្តែង កាលពីម្សិលមិញនេះ នាងក៏បានធ្វើការចូលរួមកម្មវិធីមួយ នៅក្នុងផ្សារទំនើប ដែលក្នុងនោះក៏មានអ្នកគាំទ្រជាច្រើន តាមសុំមើលនាងគ្រប់គ្នា។

ខណៈពេលដែលនាងកំពុងតែច្រៀងនៅលើឆាក ពោរពេញដោយស្នាមញញឹមនោះ អ្នកគាំទ្រក៏បានប្រមាញ់យករូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពដ៏រីករាយចំពោះមុខអ្នកគាំទ្រ មិនត្រឹមតែប៉ុណ្ណោះរាល់រូបភាពទាំងអស់ សុទ្ធតែស្អាតៗស្ទើរតែគ្រប់ប៉ុស្តិ៍តែម្តង។

បន្ទាប់ពីបានទស្សនារូបភាពទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនលង់ស្រលាញ់ជាមួយនឹង សម្រស់របស់នាងគ្រប់គ្នា ដែលទោះបីជាមានវ័យច្រើនយ៉ាងណា តែសម្រស់នាងនៅតែលេចធ្លោមិនចាញ់ក្មេងៗ៕

រូបភាពពីហ្វេសប៊ុក៖ Ka Jawinne 

សូមទស្សនរូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា ពេលច្រៀងលើឆាក
ឱក សុគន្ធកញ្ញា ពេលច្រៀងលើឆាក
ឱក សុគន្ធកញ្ញា ពេលច្រៀងលើឆាក
ឱក សុគន្ធកញ្ញា ពេលច្រៀងលើឆាក
ឱក សុគន្ធកញ្ញា ពេលច្រៀងលើឆាក
ឱក សុគន្ធកញ្ញា ពេលច្រៀងលើឆាក
ឱក សុគន្ធកញ្ញា ពេលច្រៀងលើឆាក
ឱក សុគន្ធកញ្ញា ពេលច្រៀងលើឆាក
ឱក សុគន្ធកញ្ញា ពេលច្រៀងលើឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា