កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ សមាជិកដ៏ល្បីម្នាក់ក្នុងក្រុម BigBang លោក Seungri បានប្រារព្ធធ្វើកម្មវិធីប្រគំតន្ត្រីរបស់ខ្លួនលក្ខណៈទោល នៅក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន ។

យ៉ាងណាមិញ សម្រាប់ការប្រគំតន្ត្រីនេះដែរ គេសង្កេតឃើញថា មានអ្នកគាំទ្រយ៉ាងច្រើនកុះករ បានចូលរួមក្នុងកម្មវិធីនេះ ហើយមិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងរូបសង្ហារូបនេះ ក៏មានការបង្ហាញឈុតឆាកសម្តែងដ៏ពិសេសៗ ដើម្បីចែកជូនអ្នកគាំទ្ររបស់ខ្លូនទស្សនា យ៉ាងជក់ចិត្តផងដែរ។

ក្នុងនោះដែរ អ្វីដែលធ្វើឲ្យអ្នកគាំទ្រនឹកស្មានមិនដល់ស្ទើរតែដាច់ផ្ងារ  សម្រាប់ឈុតពិសេសៗ នៅក្នុងការប្រគំតន្ត្រីនោះ លោក Seungri បានតែងខ្លូននិងស្លៀកពាក់តាមសិស្សប្អូន នាង Jennie សមាជិកក្រុម BLACKPINK ដែលជាតារារួមទ្រនំ ហើយថែមទាំងយកបទរបស់នាង មកច្រៀងនិងរាំ តាមថែមទៀតផង។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ អ្នកគាំទ្រជាច្រើននាំគ្នាសើចផ្អើលឆាកតន្ត្រី ព្រោះមិននឹកស្មានថាម្តងនេះ លោក Seungri ហ៊ានធ្វើដល់ថ្នាក់នេះទេ៕

កុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោម៖

Seungri
Jennie
Seungri និង BLACKPINK
សកម្មភាពសម្តែងបទ Solo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]