ថៃ៖ ប្រិយមិត្តជាច្រើនដែលបានតាមដាន និងធ្វើការគាំទ្រដល់ បវរកញ្ញាកម្ពុជា កញ្ញារឿន ណាត នៅក្នុងកម្មវិធី Miss Universe 2018 ប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះគឺជាវិញ្ញាសារប្រកួត ដើរម៉ូតនៅក្នុងឈុតរាត្រីស្រមោលស ឃើញថានាងធ្វើឲ្យមហាជនជាច្រើន រំភើបចិត្តជាខ្លាំង ក្រោយនាងបង្ហាញពីសមត្ថភាពយ៉ាងល្អគ្មានទាស់។

ក្រោមសមត្ថភាពដ៏ល្អរបស់បវរកញ្ញាកម្ពុជា មហាជនជាច្រើនក៏បានចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើម៉ូតរ៉ូបរាត្រីស្រមោលស ពណ៌ឈាមជ្រូក ដែលពិតជាលេចធ្លោមានពណ៌ភ្លឺភ្លែត មើលទៅគួរឲ្យចាប់អារម្មណ៍ និងទាក់ភ្នែកពីមហាជនជាច្រើន ដែលទស្សនាការដើរម៉ូតរបស់នាង។

ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែលេចនូវវីដេអូមួយដែលបង្ហាញជិតៗ ពីការច្នៃម៉ូតរ៉ូបដ៏ល្អឥតខ្ចោះ និងផ្ចិតផ្ចង់ជាទីបំផុត ដែលបានធ្វើឡើជាមួយនឹងគ្រាប់ត្បូងឌិន រាប់រយគ្រាប់ ការរចនាក៏ប្លែកពីគេគួរឲ្យសរសើរយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះទម្រាំតែបានមកឈុតនេះក៏ចំណាយពេលយូរមិនធម្មតានោះដែរ។

ក្រោយពីបានឃើញនូវការច្នៃម៉ូតនីមួយៗ សម្លៀកបំពាក់របស់បវរកញ្ញាកម្ពុជា ស្លៀកឡើងយ៉ាងស្អាតដែលចេញពីការខិតខំ ប្រឹងប្រែង នៅក្នុងការច្នៃបែបនេះ ក៏បានធ្វើឲ្យមហាជនជាច្រើនពេញចិត្ត និងសរសើរដល់ស្នាដៃរបស់អ្នកច្នៃដ៏ពូកែទាំងនេះ គ្រប់គ្នា៕

ប្រភពវីដេអូ​៖Rian Fernandez

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

បវរកញ្ញាកម្ពុជា រឿន ណាត
បវរកញ្ញាកម្ពុជា រឿន ណាត
បវរកញ្ញាកម្ពុជា រឿន ណាត
រឿន ណាត ក្នុងឈុតរាត្រីស្រមោលស
រឿន ណាត ក្នុងឈុតរាត្រីស្រមោលស
រឿន ណាត ក្នុងឈុតរាត្រីស្រមោលស
រឿន ណាត ក្នុងឈុតរាត្រីស្រមោលស
រឿន ណាត ក្នុងឈុតរាត្រីស្រមោលស
រឿន ណាត ក្នុងឈុតរាត្រីស្រមោលស
រឿន ណាត ក្នុងឈុតរាត្រីស្រមោលស
ការច្នៃក្នុងឈុតរាត្រីស្រមោលសរឿន ណាត
ការច្នៃក្នុងឈុតរាត្រីស្រមោលសរឿន ណាត
រ៉ូបនេះរំលេចដោយត្បូងរាប់រយគ្រាប់
រ៉ូបនេះរំលេចដោយត្បូងរាប់រយគ្រាប់
រ៉ូបនេះរំលេចដោយត្បូងរាប់រយគ្រាប់
រ៉ូបនេះរំលេចដោយត្បូងរាប់រយគ្រាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត