តៃវ៉ាន់៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាចម្រៀងប្រុស ដែលគេដាក់នាមឲ្យថា«ស្តេចចម្រៀងប៉ុបប្រចាំទ្វីបអាស៊ី» លោក Jay Chou បានសាងជីវិតគ្រួសារជាមួយនឹង តារាម៉ូដែលនាង Hannah Quinlivan យ៉ាងមានសុភមង្គលបំផុត ធ្វើឲ្យហ្វេនមានការពេញចិត្ត និងច្រណែននឹងជីវិតឯកជនរបស់ពួកគេ។

ក្នុងនោះដែរ ក្រោយពីរៀបការរួច ពួកគេ​ ក៏ទទួលបានចំណងដៃអាពាហ៍ពិពាហ៍ គឺកូនស្រីដ៏គូរឲ្យស្រលាញ់ម្នាក់​ ដែលពួកគេ បានដាក់ឈ្មោះឲ្យគេថា «Hathaway» ជាឈ្មោះស្រដៀងនឹង នាងHannah Quinlivan។

ជាពិសេស រហូតមកទល់ពេលនេះ កូនស្រីរបស់ អ្នកទាំងពីរ ក៏បានធំធាត់ និងមានអាយុបាន៣ឆ្នាំមកហើយ តែគួរឲ្យចម្លែក ដែលភាគច្រើន​លោក មិនដែលបង្ហោះមុខមាត់ពេញកូនស្រីរបស់លោក ថតតែក្រោយខ្នងកូនតែប៉ុណ្ណោះ ដោយមិនដឹងថា មកមួលហេតុអ្វីនោះទេ។

ប៉ុន្តែទោះបីជាយ៉ាងណា ក៏មានរូបមួយចំនួន បានបង្ហាញឲ្យឃើញថា កូនស្រីរបស់លោក មានមុខមាត់គួរឲ្យក្នាញ់ខ្លាំងណាស់ ជាមួយនឹងមុខមាត់ពេញៗ ពិសេស កម្ពស់របស់គេ ក៏កាន់តែខ្ពស់ទៅៗ ទាំងដែលមានអាយុទើបតែ៣ឆ្នាំសោះ។ ជាមួយគ្នានោះ ក៏មានមនុស្សជាច្រើន បាននិយាយថា កូនរបស់Jay Chou អាយុប៉ុណ្ណឹងសោះ កាន់តែខ្ពស់ទៅហើយ ចុះទម្រាំធំពេញក្រមុំទៀតនោះ ថាតើកាន់តែខ្ពស់យ៉ាងណា៕

Jay Chou
Jay Chou
Jay Chou និងប្រពន្ធ
Jay Chou និងកូនស្រី
កូនស្រី Jay Chou
ប្រពន្ធ និងកូនស្រី លោក
ប្រពន្ធ និងកូនស្រី លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]