ភ្នំពេញ៖ ប្រិយមិត្តដែលតែងតែតាមដានកម្មវិធី Miss Universe 2018 ប្រាកដជាបានដឹងហើយថា បវរកញ្ញាកម្ពុជា កញ្ញា រឿន ណាត បានបញ្ចេញសមត្ថភាពនៅក្នុងការប្រលងក្នុងវគ្គនីមួយៗ យ៉ាងពោរពេញដោយភាពរឹងមាំ និងជឿជាក់នៅក្នុងខ្លួន។

បើនិយាយពីរូបសម្រស់របស់បវរកញ្ញាកម្ពុជាយើង កញ្ញា រឿន ណាត គឺពិតជាស្រស់ស្អាត ទាំងទម្រង់មុខ និងដងខ្លួន គឺសាកសមបំផុត ខណៈសូម្បីតែជនជាតិដទៃក៏លាន់មាត់សរសើរពីសម្រស់នាង និងសមត្ថភាពនៅក្នុងការបង្ហាញ (ដូចជាដើរម៉ូតជាដើម) របស់នាងផងដែរ។

ស្ថិតនៅក្នុងការប្រលងមួយនេះដែរ កញ្ញាក៏ទទួលបានការផ្តល់កម្លាំងចិត្តពីចម្ងាយ ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរយើង យ៉ាងច្រើនកុះករផងដែរ។ 

ដោយឡែក ស្រាប់តែនៅមុននេះបន្តិច មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងរូបភាពប៉ុន្មានសន្លឹក ដែលត្រូវបានគេបង្ហោះចែកចាយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ជុំវិញនឹងបវរកញ្ញា រឿន ណាត ត្រូវបានគេប្រៀបប្រដូចនាង មានមុខមាត់ស្រដៀងគ្នាទៅនឹងបវរកញ្ញាមួយរូបទៀត។

ជាក់ស្តែង នៅក្នុងរូបនោះ កញ្ញា រឿន ណាត ត្រូវបានគេប្រដូចជាមួយនឹងបវរកញ្ញាហ្វីលីពីន Margie Moran ដែលត្រូវបានគេស្គាល់ថា ជាបវរកញ្ញាពិភពលោកក្នុងឆ្នាំ១៩៧៣ ដោយគេសង្កេតឃើញថា មុខមាត់អ្នកទាំងពីរ គឺពិតជាស្រដៀងគ្នាខ្លាំងមែនទែន ។

ចង់ដឹងថាយ៉ាងណានោះ ទស្សនារូបភាពខាងក្រោម៖

កញ្ញា រឿន ណាត
កញ្ញា រឿន ណាត
កញ្ញា រឿន ណាត
កញ្ញា រឿន ណាត និង Margie Moran
កញ្ញា រឿន ណាត និង Margie Moran
កញ្ញា រឿន ណាត និង Margie Moran
កញ្ញា រឿន ណាត និង Margie Moran

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត