ភ្នំពេញ​៖ តារាសម្តែងស្រីរាងតូចច្រឡឹងប្រចាំប៉ុស្តិ៍លេខ៣ថៃ Dung wattanawanich Nuttanicha បានគ្រងដំណែងជាតួឯកស្រីក្នុងរឿងភាគថៃថ្មី «ស្នេហ៍នាងហ៊ី»។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺការតុបតែងខ្លួន និងការសម្តែងជាតួនាងហ៊ីរបស់នាងបានធ្វើឱ្យទស្សនិកជនប្លែកភ្នែកខ្លាំងក្នុងរឿងមួយនេះ។

រឿងភាគថៃខាងលើនេះតម្រូវឱ្យ Bua (Nuttanicha) ដើរតួជាកូនអ្នកក្រ និងរស់នៅក្នុងគ្រួសារអ្នកលេងហ៊ី ប៉ុន្តែនាងមិនត្រូវបានការអនុញ្ញាតពីឪពុកឱ្យនាងសម្តែងហ៊ីឡើយ ដោយសារតែឪពុកនាងធ្លាប់មានអតីតកាលជាមួយភរិយា ដែលជាអ្នកលេងហ៊ី។ 

បើទោះបីជាមានការរារាំងមិនឱ្យនាងសម្តែងហ៊ីយ៉ាងណាក៏ដោយ ប៉ុន្តែ Bua មានទេពកោសល្យក្នុងការសម្តែងហ៊ី។ ថ្ងៃមួយពេលដែលក្រុមសម្តែងរបស់ឪពុកនាងមិនមានអ្នកសម្តែង នាងក៏សុំឪពុកចូលរួមសម្តែង។ ការសម្តែងលើកទីមួយនាងក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកទស្សនា។

ចំណែក Chayut (Teeradetch) គឺជាកូនអ្នកមាន និងទើបតែត្រឡប់មកក្រៅប្រទេស ពួកគេទាំងពីរនាក់ (Chayut និង Bua) ក៏បានជួបគ្នាដោយចៃដន្យ និងបានលង់ស្រឡាញ់គ្នាទៅវិញទៅមក តែស្នេហារបស់ពួកគេត្រូវបានរារាំងដោយគ្រួសារទាំងពីរ។ 

តើនឹងមានអ្វីកើតឡើងចំពោះពួកគេ? តើពួកគេនឹងតស៊ូចំពោះស្នេហា ដោយវិធីណា?

សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង «ស្នេហ៍នាងហ៊ី» ដែលនឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៨ រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៦:០០ ល្ងាច បន្ទាប់ពីរឿង «ស្នេហ៍២ភព»

រឿង «ស្នេហ៍នាងហ៊ី»
រឿង «ស្នេហ៍នាងហ៊ី»
រឿង «ស្នេហ៍នាងហ៊ី»

ទស្សនាឈុតខ្លីសូមចុច៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]