កូរ៉េខាងត្បូង៖ នៅក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ដ៏ធំប្រចាំឆ្នាំ MAMA ២០១៨ នៅឯហុងកុង កាលពីយប់មិញនេះ ពាក្យសម្តីដែលក្រុមចម្រៀងបុរស BTS បានថ្លែងក្រោយទទួលបានពានរង្វាន់ដ៏ធំចុងក្រោយ «Artist of the Year» បានធ្វើឲ្យមនុស្សគ្រប់គ្នា ក៏ដូចជាតារាប្រុសទាំង៧ដួងផ្ទាល់ ក្តុកក្តួលស្រក់ទឹកភ្នែកជាខ្លាំង។

BTS ក្នុងកម្មវិធីប្រគល់ពានរង្វាន់ MAMA យប់មិញ

ជាការពិតណាស់ ដោយក្នុងនោះ តារាប្រុស J-Hope បានថ្លែងមុនគេដោយទឹកភ្នែក ដោយលោកបាននិយាយថា៖ 

«ARMY ខ្ញុំមានការបារម្ភជាច្រើនមុនពេលមកដល់ទីនេះ។ ខ្ញុំតែងតែគិត និងចង់បង្ហាញឲ្យគ្រប់គ្នាបានឃើញ ពីការសម្តែងរបស់ពួកយើងដោយគ្មានកំហុសឆ្គងណាមួយកើតមានឡើង ដូច្នេះហើយទើបបានជាពួកយើង មានការរៀបចំខ្លួនមុនការសម្ដែងយ៉ាងយកចិត្តទុកដាក់ ទាំងបេះដូងភ័យព្រួយផងដែរ។ ហើយពានរង្វាន់មួយនេះ...ខ្ញុំនឹងយំនៅថ្ងៃនេះ មិនថាយើងទទួលបានពានរង្វាន់ឬក៏អត់នោះទេ ខ្ញុំចង់តបស្នងទៅកាន់អ្នកទាំងអស់គ្នា ពីព្រោះតែពួកយើងខិតខំប្រឹងប្រែង ទើបពួកយើងទទួលបានការស្រលាញ់យ៉ាងច្រើនបែបនេះ ពីអ្នកទាំងអស់គ្នា។ អគុណខ្លាំងណាស់ ហើយខ្ញុំក៏ចង់អគុណទៅកាន់សមាជិកក្រុមរបស់ខ្ញុំ ដែលពួកយើងតែងតែនៅជាមួយគ្នាគ្រប់ពេលវេលាទាំងអស់។ អគុណ ខ្ញុំស្រលាញ់អ្នក»។

តារាប្រុសJ-Hope
តារាប្រុសJ-Hope

រីឯ Jimin វិញក៏បានថ្លែងអំណរគុណទៅកាន់អ្នកគាំទ្ររបស់លោកទាំងអស់ផងដែរ ដែលតែងតែនៅក្បែរគាំទ្រលើកទឹកចិត្ត និងផ្តល់ក្តីស្រលាញ់យ៉ាងច្រើនលើសលប់មកកាន់លោក។ ហើយនៅឆ្នាំបន្ទាប់ៗលោកនឹងព្យាយាមធ្វើឲ្យល្អ ដើម្បីទទួលបានពានរង្វាន់បន្តទៀតផងដែរ។

តារាប្រុស Jimin

ដោយឡែក V លោកក៏បានថ្លែងអំណរគុណដល់ឪពុកម្តាយរបស់លោក ដែលចិញ្ចឹមបីបាច់លោកបានយ៉ាងល្អ។ លោកពិតជាមានមោទកភាពដែលទទួលបានពានរង្វាន់មួយនេះ ហើយឆ្នាំនេះផងដែរ BTS ទទួលបានពានរង្វាន់ដ៏អស្ចារ្យច្រើនខ្លាំងមែនទែន ហើយលោកនឹងបន្តប្រឹងប្រែបន្តទៀត។

«Army គឺជាកាដូដ៏មានអត្ថន័យខ្លាំងបំផុត អគុណខ្លាំងណាស់ ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា»។

តារាប្រុស V
តារាប្រុស V
តារាប្រុស V

ចំណែកឯតារាប្រុស SUGA ក៏បានធ្វើការអគុណដល់ ARMYs ទាំងអស់គ្នាផងដែរ លោកពិតជារំភើបចិត្ត ដែលទទួលបានពានរង្វាន់ «Artist of the Year» មួយនេះ។ ហើយលោកពិតជាអគុណណាស់ ដែលបានផ្តល់ឲ្យលោកនូវបងប្អូនប្រុស ដ៏ល្អ៧រូបនេះ។ ក្នុងឆ្នាំ២០១៨នេះ បានឲ្យលោករំភើបចិត្តខ្លាំងមែនទែននៅក្នុងជីវិត ហើយលោកនឹងធ្វើឲ្យឆ្នាំ២០១៩ កាន់តែអស្ចារ្យជាងនេះទៅទៀត។

តារាប្រុស SUGA

ដោយឡែក ចុងក្រោយគឺ តារាប្រុស Jin ដែលសម្តីរបស់លោកកាន់តែធ្វើឲ្យមនុស្សគ្រប់គ្នាស្រក់ទឹកភ្នែក ទប់លែងបានតទៅទៀត លោកបាននិយាយថា៖

«ARMY! ខ្ញុំបានចាំថា កាលពីដើមឆ្នាំនេះ ពួកយើងពិតជាមានអារម្មណ៍ថាលំបាកណាស់នៅក្នុងឆ្នាំនេះ ទាំងបញ្ហាស្មុគស្មាញភាពធុញទ្រាន់ និងការរងនូវសម្ពាធ បានធ្វើអោយពួកយើងគិតយ៉ាងខ្លាំង អំពីការរំសាយក្រុមឬក៏អត់ ? 

ប៉ុន្តែពួកយើងបានតាំងស្មារតីសម្រេចចិត្តគិតម្ដងទៀតហើយ ក៏បានរួមគ្នាជាថ្មី ថែមទាំងនាំមកនូវការសម្ដែងដ៏អស្ចារ្យ ក៏ដូចជាលទ្ធផលល្អៗមិននឹកស្មានជាច្រើនផងដែរ ។ ដូចច្នេះខ្ញុំរីករាយខ្លាំងណាស់ ហើយពិតជាកោតសរសើរ ដល់សមាជិករបស់យើង ដែលពួកគេបានគិតម្ដងទៀត ខ្ញុំចង់និយាយថាអគុណដល់សមាជិកយើង ហើយ ARMYs ដែលតែងតែស្រឡាញ់ពួកយើង អគុណខ្លាំងណាស់» ៕

អបអរសាទរផង BTS!!!! 

BTS ក្នុងកម្មវិធីប្រគល់ពានរង្វាន់ MAMA យប់មិញ
BTS ក្នុងកម្មវិធីប្រគល់ពានរង្វាន់ MAMA យប់មិញ
BTS ក្នុងកម្មវិធីប្រគល់ពានរង្វាន់ MAMA យប់មិញ
BTS ក្នុងកម្មវិធីប្រគល់ពានរង្វាន់ MAMA យប់មិញ
BTS ក្នុងកម្មវិធីប្រគល់ពានរង្វាន់ MAMA យប់មិញ
BTS ក្នុងកម្មវិធីប្រគល់ពានរង្វាន់ MAMA យប់មិញ
BTS ក្នុងកម្មវិធីប្រគល់ពានរង្វាន់ MAMA យប់មិញ
BTS ក្នុងកម្មវិធីប្រគល់ពានរង្វាន់ MAMA យប់មិញ
BTS ក្នុងកម្មវិធីប្រគល់ពានរង្វាន់ MAMA យប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]