បរទេស៖ លោក Jason Momoa ដែលជាតួអង្គសម្តែងនៅក្នុងរឿង Aquaman និងសមាជិកដទៃទៀត បានសម្តែងក្បាច់រាំដ៏អស្ចារ្យមួយ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីថ្ងៃពុធកន្លងទៅនេះ។ 

សកម្មភាពរាំរបស់ Jason និងក្រុមការងារ

តារាសញ្ជាតិអាមេរិក ព្រមទាំងក្រុមការងារលោកបានសម្តែងក្បាច់រាំពិសេសម្យ៉ាងដែលមានឈ្មោះថា “Ka Mate” វាគឺជាក្បាច់រាំដ៏ល្បីប្រចាំក្រុមបាល់ឱបនូវែលសេឡង់។

លោក Jason បាននិយាយនៅក្នុងកម្មវិធី “Late Late Show” ថា៖ «គំនិតនេះកើតចេញពីក្រុមការងាររបស់យើង យើងគិតថាការធ្វើបែបនេះ គឺដើម្បីផ្តល់កិត្តិយសដល់វប្បធម៌ពួក Polynesian» ។

យ៉ាងណាមិញ គ្រាន់តែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មានអ្នកទស្សនាវីដេអូរបស់លោកកើនរហូតដល់ ១,៥ លានដង និងមនុស្សជាច្រើនមានការស្ងើចសរសើរចំពោះក្បាច់រាំនេះជាខ្លាំង៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]