ភ្នំពេញ៖ រឿង «ព្រលឹងសណ្ឋិត» ជារឿងបែបថ្មី ដែលមានឈុតឆាករន្ធត់ និងបន្លាចជាច្រើន ដែលនឹងធ្វើឱ្យទស្សនិកជនជកចិត្ត និងពេញចិត្តជាមួយនឹងរឿងបែបថ្មីនេះ។ រឿងនេះនិយាយអំពីព្រលឹងបិសាចដ៏កាចសាហាវមួយ ដែលត្រូវលោកតាខ្លាបានចាប់ឃុំទុកនៅក្នុងខ្លួនត្រីមួយ ដើម្បីការពារ និងកុំឱ្យតាមធ្វើបាបដល់មនុស្សលោក ប៉ុន្តែថ្ងៃមួយមានមនុស្សមួយក្រុម ដែលបាននាំគ្នាទៅស្ទូចត្រីនៅក្បែរព្រែកមួយ ចៃដន្យពួកគេបានស្ទូចបានត្រីដ៏កំណាចនោះ ដោយពួកគេមិនបានដឹង ពួកគេបានចំអិនវាជាចំណីអាហាររួចបរិភោគ។

ពេលនោះហើយ ដែលព្រលឹងបិសាចដ៏កាចសាហាវនោះបានរំដោះខ្លួន និងចូលសណ្ឋិតក្នុងខ្លួនរបស់បុរសម្នាក់ក្នុងចំណោម ៣ នាក់នោះ។ ភាពអន្តរាយបានចាប់ផ្តើមឡើងនៅពេលដែលកំហឹងបិសាចនោះតាមរកលោកតាខ្លាដើម្បីសងសឹកវិញ។

តើចុងបញ្ចប់នៃរឿងនេះនឹងទៅជាយ៉ាងណា? តើមានមនុស្សប៉ុន្មាននាក់ ដែលត្រូវរងគ្រោះដោយសារការសងសឹកមួយនេះ? ចង់ដឹងច្បាស់កុំភ្លេចចូលរួមទស្សនារឿង «ព្រលឹងសណ្ឋិត» ដែលមានចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ៕

រឿង «ព្រលឹងសណ្ឋិត»
រឿង «ព្រលឹងសណ្ឋិត»
រឿង «ព្រលឹងសណ្ឋិត»
រឿង «ព្រលឹងសណ្ឋិត»

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្ត ដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា៖www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]