ភ្នំពេញ៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ Raffles Opulence បានប្រារព្ធពិធីបញ្ចប់ការសិក្សា និងការបង្ហាញម៉ូត ដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំង ហើយក៏ជាការបង្ហាញសមត្ថភាពរបស់យុវជន និងពាណិជ្ជករ ដែលមានទេពកោសល្យនៅក្នុងប្រទេសកម្ពុជា។ ការបញ្ចប់ការសិក្សា និងការបង្ហាញម៉ូតដ៏អស្ចារ្យ ដែលមានភាពប៉ិនប្រសប់របស់សិស្សានុសិស្សទៅលើការច្នៃម៉ូតសម្លៀកបំពាក់ដ៏ពេញនិយម។ ឆ្នាំនេះផងដែរ Opulence 2018 បានរៀបចំកម្មវិធីបញ្ចប់ការសិក្សានៅសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៨ ចាប់ពីម៉ោង ៥ រសៀលដល់ម៉ោង ៨ យប់។

ការបង្ហាញវត្តមានពីសំណាក់អាណាព្យាបាល សិស្សានុសិស្ស គ្រូបង្រៀន បុគ្គលិក និងអ្នកសារព័ត៌មានទាំងអស់ បានសម្តែងនូវភាពរំភើបរីករាយចំពោះសិស្សានុសិស្សទាំងនោះនៅក្នុងកម្មវិធី ក៏ដូចជាការជម្រុញទឹកចិត្ត ក្នុងការបង្កើតភាពច្នៃប្រឌិតឱ្យកាន់តែប្រសើរឡើង ក្នុងវិស័យច្នៃម៉ូតសម្លៀកបំពាក់ដ៏អស្ចារ្យរបស់ពួកគេ។ 

នេះសរបញ្ជាក់ឲ្យឃើញថា ការបញ្ចប់ការសិក្សាមួយនេះ គឺបានផ្តល់ជូននូវភាពទាន់សម័យ ប្រកបដោយភាពថ្លៃថ្នូរ ហើយពួកគេអាចបង្ហាញទេពកោសល្យក្នុងការប្រកបអាជីវកម្មក្នុងប្រទេសកម្ពុជា និងទូទាំងសកលលោក៕  

តោះទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖ 

ពិធីបញ្ចប់ការសិក្សា
ពិធីបញ្ចប់ការសិក្សា
ពិធីបញ្ចប់ការសិក្សា
ពិធីបង្ហាញម៉ូត
ពិធីបង្ហាញម៉ូត
ពិធីបង្ហាញម៉ូត
ពិធីបង្ហាញម៉ូត
ពិធីបញ្ចប់ការសិក្សា
ពិធីបញ្ចប់ការសិក្សា
ពិធីបញ្ចប់ការសិក្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]