ភ្នំពេញ៖ តារាចម្រៀងសំឡេងស្រទន់មានមន្តស្នេហ៍ ទាក់ចិត្តអ្នកគាំទ្រ កញ្ញា សុខ ពិសី កាន់តែមានកេរ្តិ៍ឈ្មោះ ល្បីល្បាញខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈជាក់ស្តែង រាល់ពេលមានកម្មវិធីម្តងៗ តារាស្រីរូបនេះ តែងតែត្រូវបានអ្នកគាំទ្រ នាំគ្នាចោមរោមសុំថត និងរហូតមានតាមទៅដល់កន្លែងធ្វើការក៏មាន។

ទង្វើរបស់អ្នកគាំទ្រ បានធ្វើឲ្យតារាស្រីសាច់សខ្ចី កញ្ញា សុខ ពិសី ពិតជារំភើប និងសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលឃើញអ្នកគាំទ្រតែងតែបង្ហាញភាពកក់ក្តៅ មកកាន់រូបនាងបែបនេះ មិនថានៅកម្មវិធី ក្រៅកម្មវិធី ឬការប្រគំតន្ត្រីនានានោះទេ។

ជាក់ស្ដែង កាលពីយប់នេះ គេសង្កេតឃើញថា មានការភ្ញាក់ផ្អើលមួយ នៅលើបណ្ដាញហ្វេសប៊ុកជាមួយនឹងការ Surprise នំខួបកំណើតទៅកាន់ កញ្ញា សុខ ពិសី យ៉ាងច្រើនមិនតិចជាង ១០នំនោះទេ ដែលនាងទទួលបានពីអ្នកគាំទ្រ បានធ្វើឲ្យនាងមុនថ្ងៃកំណើត (១៩ ធ្នូ) ។ 

ក្នុងនោះ កញ្ញា ក៏បានសរសេរសារខ្លី រៀបរាប់បង្ហាញពីអារម្មណ៍របស់ខ្លួនដែរថា៖ 

ទាំងនេះស្ដែងឲ្យឃើញថា អ្នកគាំទ្របានបង្ហាញពីក្ដីស្រលាញ់ និងការយកចិត្តទុកដាក់ យ៉ាងកក់ក្តៅរបស់ពួកគេ ចំពោះនាងយ៉ាងខ្លាំង។

គួររម្លឹកដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលហ្វេនៗរបស់កញ្ញា សុខ ពិសី តែងតែធ្វើបែបនេះមកកាន់នាង មិនថា ខួបកំណើត ឬ បុណ្យផ្សេងៗនោះទេ ៕

ទស្សនារូបភាពខាងក្រោម៖ 

កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
នំខួបរបស់ កញ្ញា សុខ ពិសី
នំខួបរបស់ កញ្ញា សុខ ពិសី
នំខួបរបស់ កញ្ញា សុខ ពិសី
នំខួបរបស់ កញ្ញា សុខ ពិសី
នំខួបរបស់ កញ្ញា សុខ ពិសី
នំខួបរបស់ កញ្ញា សុខ ពិសី
នំខួបរបស់ កញ្ញា សុខ ពិសី
នំខួបរបស់ កញ្ញា សុខ ពិសី
នំខួបរបស់ កញ្ញា សុខ ពិសី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី