(ភ្នំពេញ)៖ កាលពីថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៨ម្សិលមិញមានព័ត៌មានក៏គួរឲ្យភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងចំពោះ មហាជនក៏ដូចជាពិភពអ្នកសិល្បរួមអាជីពខណៈដែលផ្ទុះដំណឹង នៃហេតុការគ្រោះថ្នាក់ក្រឡាប់ រថយន្តរបស់ តារាសម្តែងប្រុសលោក អ៊ឹម ជីវ៉ា បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតនេះ។ដោយទទួលបានដំណឹង ខាងលើនេះ ក៏មានការចែករំលែកនិងចុះផ្សាយនៅលើបណ្តាសារព័ត៌មាន បង្កការព្រួយបារម្ភពីសំណាក់ អ្នកគាំទ្រលោក អ៊ឹម ជីវ៉ា ប៉ុន្តែក្នុងនោះក៏មានមហាជនមួយចំនួនមាន ការយល់ច្រឡំផងដែរចំពោះហេតុការ គ្រោះថ្នាក់ក្រឡាប់រថយន្តខាងលើនេះ។

ដើម្បីជាការស្រាយចម្ងល់និងបញ្ជាក់ការពិតលោក អ៊ឹម ជីវ៉ា នារសៀលថ្ងៃទី១៤ ខែធ្នូ បានថ្លៃងប្រាប់ ពីខេត្តកោះកុងមកថាចំពោះគ្រោះថ្នាក់នេះលោក និងក្រុមការងាររួមដំណើរពុំបានស្ថិតនៅក្នុង ហេតុការ នោះឡើយ។ តារាសម្តែងលោក អ៊ឹមជីវ៉ាបានបញ្ជាក់ថារយន្តដែលក្រឡាប់ នោះពិតជារបស់ ខ្ញុំមែនប៉ុន្តែខ្ញុំពុំបានស្ថិត ក្នុងគ្រោះថ្នាក់ក្រឡាប់នេះ ទេពោលគឺអំឡុងពេលនោះខ្ញុំស្ថិតនៅ ឯផ្ទះសំណាក់មួយកន្លែងនាទឹកដីខេត្តកោះកុង។ចំណែកឯការក្រឡាប់រថយន្តនេះដោយសារតែមូលហេតុ រថយន្តរបស់ខ្ញុំ ពេលចេញដំណើរពីភ្នំពេញមកដល់ដំបន់ស្រុកដណ្តូង ក៏ខូចនៅកណ្តាលផ្លូវទាំង យប់ដូច្នេះភ្លាមៗនោះក៏បានទូរស័ព្ទហៅរថយន្ត តាស៊ីដែលស្គាល់គ្នាពីកោះកុងមកទទួលខ្ញុំនិងអ្នករួម ដំណើរទៅសម្រាក់នៅផ្ទះសំណាក់។

លោក អ៊ឹម ជីវ៉ា បានបន្តទៀតថាពេលដែលម្ចាស់រថយន្តលុចស៊ីស៣០០ពណ៌ខ្មៅនោះជួនខ្ញុំដល់ ផ្ទះសំណាក់ នោះហើយភ្លាមៗនេះគាត់(ម្ចាស់រថយន្ត)គាត់ក៏បាននិយាយថាគាត់ និងជួយសណ្តោងរថយន្តខ្ញុំដែល ខូចនៅ ចំណុចខាងលើទៅដល់ភ្នំពេញក្នុងតំម្លៃ១៥០ដុល្លារ។ចំណែកឯកអ្នកាន់ចង្កូតរថយន្តខ្ញុំដែលខូច នោះគាត់ទារ ២០ដុល្លារទៀតសរុប១៧០ដុល្លារ។ដោយសារតែឮគាត់និយាយដូច្នេះខ្ញុំ (អ៊ឹម ជីវ៉ា) ក៏យល់ព្រមឲ្យម្ចាស់ រថយន្តលុចស៊ីស៣០០ខាងលើសណ្តោងរថយន្តមកទុកជួសជុលនៅភ្នំពេញវិញ។

តារាប្រុសលោក អ៊ឹម ជីវ៉ា បាននិយាយរៀបរាប់ថាលុះដល់វេលាម៉ោង៩ព្រឹកថ្ងៃទី១៤ ធ្នូម្សិលមិញលោកក៏បាន ធ្វើការទាក់ទងតាមលេខទូរស័ព្ទម្ចាស់រថយន្តសណ្តោង ខាងលើដើម្បីសួរនាំពីដំណឹងរថយន្ត ថាដល់ភ្នំពេញឬនៅតែរាល់ការភ្ជាប់ទំនាក់ទំនងគឺពុំមានការឆ្លើយតបនោះឡើយទើបធ្វើឲ្យអារម្មណ៍នៅមិនស្ងប់។ប៉ុន្តែមួយសន្ទុះក្រោយមកទាក់ក៏មានគេទាក់ទងប្រាប់ថារយន្តរបស់លោកបាកក្រឡាប់បាត់ទៅហើយ ភ្លាមៗនោះក៏អារម្មណ៍លោកក៏ចាប់ផ្តើមនៅមិនស្ងប់ហើយក៏មានសារព័ត៌មានចេញផ្សាយពីករណីនេះផងដែរ។

លោក អ៊ឹម ជីវ៉ា បានបន្ថែមទៀតថាចំពោះបុរសដែលស្លាប់ក្នុងហេតុការណ៍ នោះគឺតៃកុងដែលកាន់ចង្កូត រថន្តរបស់លោកដែលរួមដំណើរជាមួយម្ចាស់រថន្តលុចស៊ីស ៣០០ដែលសណ្តោងរថយន្តខ្លួនចំណែកឯម្ចាស់ រថយន្តលុចស៊ីស៣០០ពណ៌ខ្មៅគឺរត់គេចខ្លួនបាត់ក្រោតពេលកើតហេតុដូច្នេះអ្នក ដែលទទួលខុសត្រូវពុំមែន ជារូបលើកនោះឡើយព្រោះខ្លួនក៏ជាជនរងគ្រោះផងដែរ។

លើសពីនេះលោក អ៊ឹម ជីវ៉ា ក៏សូមបញ្ជាក់បន្ថែមរាល់ព័ត៌មាន យល់ច្រឡំមួយចំនួនថា អ្នកស្លាប់នោះគឺជាតៃកុង ស៊ីឈ្នួលបើរថយន្តឲ្យប្រចាំខែពោលគឺពុំមែននោះ ទេហើយលោកក៏សូមចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ ក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះផងដែររីឯម្ចាស់រថយន្តលុចស៊ីស៣០០ពណ៌ខ្មៅត្រូវតែចេញមុខទទួលខុសត្រូចចំពើរឿងនេះ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ឹម ជីវ៉ា