(ភ្នំពេញ)៖​ ឆ្លងចរន្ដអគ្គិសនីចេញពីក្បាលអាគុយរថយន្ដ បង្កជាអគ្គិភ័យឆាបឆេះរថយន្ដអស់ចំនួន៣គ្រឿង ទាំងព្រឹកព្រលឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងយានដ្ឋានជួសជុលរថយន្ដមួយកន្លែង ស្ថិត​​តាមណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន​សុខ រាជធានីភ្នំពេញ​។

របាយការណ៍របស់ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម្ចាស់យានដ្ឋានខាងលើឈ្មោះ សុខ រតនា ភេទប្រុស អាយុ​៣០​ឆ្នាំ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់នេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីពីក្បាលអាគុយ ហើយបង្កជាភ្លើងឆេះតែម្ដង ដោយខូចខាត​រថយន្តអស់រថយន្ត០៣គ្រឿង គឺម៉ាក Mercedes ឆេះមួយកំណត់មុខ, Lexus និង Tacoma ខូចខាតបន្តិចបន្តូច តែ​ពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។

ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់មួយឡាន ស្មើនឹង​០៤ម៉ែត្រគូប៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]