តៃវ៉ាន់៖ ត្រលប់ទៅកាន់ឆ្នាំ ២០០១ វិញ រឿង «ស្នេហា ៤ ដួង ឬ Meteor Garden» ដែលមានកម្លោះសង្ហាទាំង ៤ ដួង (F4) គឺពិតជាមានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងដួងចិត្តអ្នកគាំទ្រស្ទើរតែគ្រប់វ័យ។

ក្នុងនោះដែរ តារាសម្តែងលោក Jerry Yan ដែលបានដើរជាតួឯកឈ្មោះ «តាវមីងសឺ» ត្រូវបានអ្នកគាំទ្រជានារីៗពេញចិត្តគ្រប់គ្នា ព្រោះតែសម្រស់ដ៏ស្រស់សង្ហារបស់លោកជាមួយនឹងសក់វែង ដែលពិតជាមានភាពពេញនិយមខ្លាំងមែនទែននាឆ្នាំនោះ។

តួអង្គក្នងរឿង «ស្នេហា ៤ ដួង»

យ៉ាងណាមិញ បើក្រឡេកមកមើលបច្ចុប្បន្ននេះវិញ សម្រស់របស់តារាសម្តែងលោក Jerry Yan ក៏នៅតែមានភាពទាក់ទាញដែរ ដោយកាលពីពេលថ្មីៗនេះលោកបានបង្ហាញវត្តមានសាជាថ្មីជាមួយនឹងការចេញថតបង្ហាញម៉ូត Photo Book ប្រចាំឆ្នាំ ២០១៨ នេះ ដោយមានការតុបតែងខ្លួនយ៉ាងសង្ហា។

ជាមួយនឹងស្នាមញញឹមតិចៗ និងស្ទីលថតបង្កប់ទៅដោយមន្តស្នេហ៍ ឃើញរូបភាពហើយធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត និងនៅតែស្រលាញ់តារារូបនេះជាប់ក្នុងបេះដូង មិនខុសពីកាលជំនាន់ពេលលេងរឿង «ស្នេហា ៤ ដួង» កាលពីជាង ១០ ឆ្នាំមុននោះទេ។

តួអង្គ F4 ក្នងរឿង «ស្នេហា ៤ ដួង»
តាវមីងសឺ កាលពីឆ្នាំ ២០០១

គួរឱ្យដឹងផងដែរថា ឈានចូលមកដល់ឆ្នាំនេះតារាសម្តែងតៃវ៉ាន់លោក Jerry Yan ឬ តាវមីងសឺ មានអាយុ ៤១ ជិតចូល ៤២ ឆ្នាំហើយ ប៉ុន្តែសម្រស់ដ៏ស្រស់សង្ហារបស់លោកនៅតែទាក់ចិត្តហ្វេនៗ ជាពិសេសនារីៗឱ្យលង់ស្នេហ៍លើលោកជានិច្ច៕

ទស្សនារូបភាពរបស់លោក Jerry Yan ខាងក្រោមនេះទាំងអស់គ្នា៖  

តាវមីងសឺ បច្ចុប្បន្ន
តាវមីងសឺ បច្ចុប្បន្ន
តាវមីងសឺ បច្ចុប្បន្ន
តាវមីងសឺ បច្ចុប្បន្ន
តាវមីងសឺ បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]