ថៃ៖ បើគិតមកទល់នឹងបច្ចុប្បន្ននេះ ការចាកចេញទៅគ្មានថ្ងៃវិលត្រលប់របស់តារាសម្ដែងប្រុស លោក Por គឺអស់រយៈពេល៣ឆ្នាំហើយ ប៉ុន្តែវានៅតែជាមុខរបួស យ៉ាងឈឺចាប់សម្រាប់ក្រុមគ្រួសារ និងជាពិសេសភរិយារបស់លោកផងដែរ។

តែយ៉ាងណាក្ដី អ្នកនាង Bo Vanda នៅតែតស៊ូជាមួយជីវិត ក្នុងនាមជាស្រ្តីមេម៉ាយ ដ៏រឹងមាំ និងក្លាហានមួយរូបសម្រាប់កូនស្រីរបស់នាងផងដែរ។ ក្នុងនោះដែរ នាពេលថ្មីៗនេះ អ្នកនាង និងកូនស្រី ក៏ត្រូវបានកម្មវិធីទូរទស្សន៍មួយ បានអញ្ជើញឲ្យចូលរួមសាជាថ្មី បន្ទាប់ពីបានបាត់មុខជាច្រើនឆ្នាំ ក្រោយពេល Por បានទទួលមរណភាពទៅនោះ។

ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ការចូលរួមក្នុងកម្មវិធីទូរទស្សន៍ជាលើកដំបូងជាមួយកូនស្រីនេះដែរ គឺគេឃើញថា អ្នកនាងបានស្រក់ទឹកភ្នែក ចាប់តាំងតែពីការចាប់ផ្ដើមកម្មវិធី រហូតដល់បញ្ចប់កម្មវិធី ក៏ដោយសារតែរូបនាងបានឃើញ នូវការរៀបចំតុបតែងរម្លឹកដល់ការស្លាប់បាត់បង់ជីវិតគម្រប់ ៣ឆ្នាំ របស់ Por ដែលធ្វើឲ្យអ្នកនាង ទប់ទឹកភ្នែកមិនជាប់ គ្រប់ពេលដែលឃើញរូបភាពស្វាមីខ្លួនម្ដងៗ។

ទង្វើទាំងអស់នេះស្ដែងឲ្យឃើញថា បើទោះបីជា តារាសម្ដែងប្រុស លោក Por បានស្លាប់ទៅអស់រយៈពេលយូរឆ្នាំយ៉ាងណាក្ដី តែការបាត់បង់មនុស្សជាទីស្រលាញ់មួយនេះ គឺនៅតែស្ថិតក្នុងភាពឈឺចាប់ និងសោកស្ដាយ ដែលគ្មានថ្ងៃនឹងងាយអាចបំភ្លេចបាននោះទេ៕   

Bo Vanda
Bo Vanda និងកូនស្រី
Bo Vanda និងកូនស្រី
Bo Vanda និងកូនស្រី
Bo Vanda និងកូនស្រី
កូនស្រី Bo Vanda
Bo Vanda និងកូនស្រី
Bo Vanda និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]