ភ្នំពេញ៖​ ក្រុមហ៊ុន All-New Kona បានចូលរួមជាមួយ រថយន្តម៉ូឌែល Tucson និង Santa Fe ក្នុងការបង្កើនចំណែកទីផ្សារ របស់ Hyundai Motor ប្រភេទ SUVs, ខណៈដែលក្រុមហ៊ុនមានគោលដៅ បង្កើនជម្រើសជូនអតិថិជនក្នុងការជ្រើសរើស។ រូបរាងដ៏ក្លៀវក្លានិងលេចធ្លោររបស់ Kona បង្ហាញអំពីគោលដៅការរចនា នាពេលអនាគតនៃម៉ូឌែល SUV ជំនាន់ក្រោយរបស់ក្រុមហ៊ុន Hyundai Motor និងបង្កើតនូវរូបរាងដ៏ល្អតែមួយគត់នៃរថយន្ត SUV ខ្នាតតូច។ សូមអញ្ជើញចូលរួមជាមួយពួកយើងជាមួយនឹងព្រឹត្តិការណ៌លើកទី ១​ នៃកម្មវិធី ដាក់បង្ហាញ All-New 2019 Kona នៅក្នុងប្រទេសកម្ពុជា។

រថយន្ត Hyundai All-New 2019 KONA

រថយន្ត SUV ថ្មីរបស់យើងត្រូវបានគេដាក់ឈ្មោះយោងតាមតាមតំបន់ឆ្នេរនៅទីក្រុង ហាវ៉ៃសហរដ្ឋអាមេរិក។ តំបន់ឆ្នេរ Kona គឺជាទិសដៅទេសចរណ៍ដ៏ល្បីល្បាញសម្រាប់អ្នកដំណើរ កំសាន្តដែលស្វែងរកការរំភើប។ លោក Brian Ko អគ្គនាយកក្រុមហ៊ុន Hyundai Camko Motor បានមានប្រសាសន៍ថា៖

«ជាមួយនឹងម៉ូឌែលរថយន្ត Kona ក្រុមហ៊ុន Hyundai បានបង្កើតរថយន្តដែលមាន រូបរាងទំនើបទាន់សម័យនិងមានមុខងារខ្ពស់យ៉ាងល្អឥតខ្ចោះទៅតាមតំរូវការរបស់អតិថិជនដែលមានជីវភាពរស់នៅមមាញឹក។ រថយន្ត KONA ឆ្នាំ ២០១៩ ថ្មីទាំងស្រុង ហើយសាកសមល្អឥតខ្ចោះសម្រាប់អតិថិជន ដែលចង់ក្លាយ ជាម្ចាស់រថយន្តលើកដំបូង ក៏ដូចជាអតិថិជនដែលមានសុភវិនិច្ឆ័យវ័យក្មេង និង អ្នកដែលចង់ផ្លាស់ ប្តូររថយន្តជប៉ុន SUV មួយទឹកដែលត្រូវការជួសជុលគុណភាព និង ការធានារថយន្តម៉ាកថ្មី»
លោក Brian Ko

All-New Kona បានចាប់ផ្តើមបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាដំបូងជាមួយនឹងម៉ូឌែលពិសេស Premium ដែលភ្ជាប់មកជាមួយកញ្ចប់តម្លៃដ៏ពិសេសដែលមានលើសពីប្រភេទរថយន្ត SUV ខ្នាតតូចដទៃ។

Kona ប្រភេទរថយន្ត SUV ខ្នាតតូចដែលមានរូបរាងលេចធ្លោរប្លែកនិងរចនាបថទាក់ទាញ។ រចនាបថរូបរាងថ្មីទាំងស្រុងនេះរួមបញ្ចូលគ្នាជាមួយនឹងភ្លើងបំភ្លឺ LED កាន់តែបង្កើននូវរូបរាង បែបច្ចេកវិទ្យាខ្ពស់ទាន់សម័យ។ មិនត្រឹមតែរូបរាងថ្មីមានតែមួយគត់ប៉ុណ្ណោះទេ Kona មានសមត្ថភាពខ្ពស់ - ការរួមបញ្ចូលគ្នាទាំងរចនាបថ និង សមត្ថភាពខ្ពស់ រថយន្តនេះត្រូវបានរចនាឡើងដើម្បីទាក់ទាញប្រជាប្រិយភាពប្រចាំឆ្នាំ។ បន្ថែមលើរូបរាងដ៏ទាក់ទាញនេះ ដែរ Kona ក៏មានពណ៌ជាច្រើនដែលអនុញ្ញាតឱ្យអតិថិជនធ្វើការជ្រើសរើស ដូចជាពណ៌ស (Chalk White) ប្រាក់ (Silver Lake) ពណ៌សេរ៉ាមិចខៀវ (Ceramic Blue) ពណ៌ខ្មៅ (Dark Night) ពណ៌ក្រហមខ្ចី (Tangerine Comet) - អតិថិជនដែលមានបំណងចង់បង្ហាញពីភាពផ្ទាល់ខ្លួនរបស់ពួកគេ។

Kona បំពាក់ជាមួយម៉ាស៊ីនសាំង ៤ ស៊ីឡាំង ២.០ លីត្រ ដែលអាចផលិតនូវថាមពល ១៤៩ សេះ ជាមួយនឹង ប្រព័ន្ធ ប្រអប់លេខអូតូ ផ្តល់នូវប្រសិទ្ធភាពសន្សំសម្ចៃប្រេងឥន្ធនៈ ភ្ជាប់នឹងប្រព័ន្ធបើកបរក្នុងទីក្រុងប្រកបដោយផាសុកភាពនិងសុវត្ថិភាពខ្ពស់ផ្សេងៗគ្នា ៣​ (Sport, Eco, Normal) ។

ផ្នែកខាងក្នុងទូលាយដែលផ្តល់នូវការផាសសុភាព ជាមួយការរចនាផ្នែកខាងក្រៅបែបទាន់សម័យ។ រួមមានអេក្រង់ផុសអណ្តែតទំហំ ៧ អ៊ីញនិង ប្រព័ន្ធគ្រប់គ្រង HVAC (ប្រព័ន្ធកៅអីកំដៅ និង កៅអីខ្យល់ និងម៉ាស៊ីនត្រជាក់) ដែលរួមចំណែកបង្កើននូវបរិយាកាសទៅតាមតំរូវការរបស់អ្នកបើកបរ និង អ្នករួមដំណីរ។

លក្ខណៈពិសេសថ្មីសម្រាប់ម៉ូឌែល 2019 Kona Premium រួមមានកាមេរ៉ាខាងក្រោយជាមួយនឹងខ្សែត្រួតពិនិត្យ (Rear Camera with Dynamic Guideline) ឧបករណ៍សាកទូរស័ព្ទមិនប្រើខ្សែ ( Wireless Charger) ប្រព័ន្ធប្រាប់ដំណឹងពេលមានរថយន្តកំពុងជែង (Blind Spot Detection) ដំបូលកញ្ចក់អូតូ (Power Sunroof) ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់រថយន្ត(Tire Pressure Monitoring System) ដើម្បីបង្កើនសុវត្ថិភាព និង ភាពងាយស្រួលនៃបទពិសោធន៍របស់អ្នកបើកបរ។

នៅក្នុងព្រឹត្តិការណ៍នេះភ្ញៀវអាចពិនិត្យមើលនូវអ្វីគ្រប់យ៉ាងថ្មីរបស់ 2019 Kona Premium ហើយរីករាយនឹងពិធីបើកសម្ពោធដ៏គួរឱ្យរំភើបពីក្រុមហ៊ុន Hyundai Camko Motor Company ៕

រថយន្ត Hyundai All-New 2019 KONA
រថយន្ត Hyundai All-New 2019 KONA
រថយន្ត Hyundai All-New 2019 KONA
រថយន្ត Hyundai All-New 2019 KONA
រថយន្ត Hyundai All-New 2019 KONA
រថយន្ត Hyundai All-New 2019 KONA
រថយន្ត Hyundai All-New 2019 KONA
រថយន្ត Hyundai All-New 2019 KONA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]