ជប៉ុន៖ បន្ទាប់ពីរៀបការរួចជិតមួយខែមកនេះ គូស្វាមីភរិយាតារាល្បី អ្នកនាង Jooy និង លោក Dj Push បានឆ្លៀតនាំគ្នាទៅដើរកម្សាន្តលំហែអារម្មណ៍ នៅលើទឹកដីប្រទេសជប៉ុន យ៉ាងផ្អែមល្ហែម មិនចាញ់គូស្នេហ៍តារាដទៃ ដែលទើបនឹងរៀបការរួចនោះទេ។

ជាការពិតណាស់ កន្លងមក ក្រោយពេលរៀបការរួច គូស្វាមីភរិយាតារាដ៏មានប្រជាប្រិយភាពមួយគូនេះ នៅមិនទាន់បានឃើញបណ្ដើរគ្នាចេញទៅក្រេបទឹកឃ្មុំ នៅកន្លែងណាមួយនៅឡើយនោះទេ ស្របពេលដែលការងារសិល្បៈរបស់ពួកគេទាំង២ រឹតតែតែរវល់ខ្លាំងឡើង ពីមួយថ្ងៃ ទៅមួយថ្ងៃ។

យ៉ាងណាមិញ ស្រាប់តែនាពេលថ្មីៗនេះ នៅលើបណ្តាញសង្គមរបស់តារាស្រី អ្នកនាង Jooy និងលោក Push ក៏បានបង្ហោះនូវរូបភាពផ្អែមល្ហែម ជាមួយគ្នាជាច្រើនសន្លឹក ក្នុងដំណើរកម្សាន្តមួយ នៅឯប្រទេសជប៉ុន ដោយបានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាអ្នកលេងបណ្តាញសង្គមជាច្រើន បានលួចច្រណែនគ្រប់គ្នាតែម្តង។

លើសពីនេះទៅទៀតនោះ គេក៏បានឃើញគូស្វាមីភរិយាមួយគូនេះ បញ្ចេញភាពផ្អែមល្ហែម តាមជាប់គ្នាស្អិត មើលទៅពិតជាមានសុភមង្គលខ្លាំង ហើយក៏ជាអ្វីដែលមនុស្សគ្រប់គ្នាចង់បានផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

Jooy និង​Push
Jooy និង​Push
Jooy និង​Push
Jooy និង​Push
Jooy និង​Push
Jooy និង​Push
Jooy Push និងមិត្តភក្តិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]