ខេត្តកណ្តាល ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ពី​បទ​រំ​លាភ​សេពសន្ថវៈ ខណៈ​ដែល​ជន​រង​គ្រោះ​បាន​ចុះពីលើផ្ទះ​មក​បត់ជើងតូច​នៅ​ក្រោមផ្ទះ ពេល​នោះ​ជនសង្ស័យ​ក៏​ចាប់​ជន​រង​គ្រោះ​យក​ទៅ​រំលោភ​រហូត​បាន​សំរេច តែ​ម្តង​។ ហេតុការណ៍​នេះ កាលពី​ម៉ោង​១​រំលង​អធ្រាត្រ ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ឃុំ​កំពង់ស្វាយ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​អាយុ​១៥​ឆ្នាំ មាន​មុខរបរ​កសិករ មាន​ទីលំនៅ​ខេត្តកណ្តាល ចំណែក​ជនសង្ស័យ​ឈ្មោះ​សុខ សាត ហៅ​តា​លុង​ប៊ុ​ង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

បើ​តាម​សាក្សី​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​ចុះពីលើផ្ទះ​មក​បត់ជើងតូច​នៅ​ក្រោមផ្ទះ ស្រាប់តែ​ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ចាប់​ជន​រង​គ្រោះ​យក​ទៅ​រំលោភ​សេពសន្ថវៈ រហូត​បាន​សំរេច បន្ទាប់​មក​ឱ​ពុក​ម្តាយ​បាត់​កូន​យូរ​ពេក ក៏​ចុះ​តាម​រក ស្រាប់តែ​ឃើញ​កូន​នៅ​ជាមួយ​ជនសង្ស័យ ហើយ​ក៏​ស្រែក​ឆោឡោ ហើយ​ជនសង្ស័យ​ក៏​រត់គេច​ខ្លួន​បាត់​ទៅ​។

សាក្សី​បន្ត​ទៀត​ថា ក្រោយមក​ឱ​ពុក​ម្តាយ​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​កំពង់​ស្វាយ​​រួច កម្លាំង​នគរបាល​ប៉ុស្តិ៍​កំពង់ស្វាយ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជន​សង្ស័យ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]