ភ្នំពេញ៖ តារាសម្តែងប្រុស ដែលធ្លាប់បានគ្រងដំណែងជាតួឯកអស់ជាច្រើនរឿងប្រចាំប៉ុស្តិ៍លេខ៣ថៃ Pope Tanawat តែងតែសម្តែងជាតួអង្គសុភាពបុរស និងជាទីចង់បានសម្រាប់តួអង្គនារីៗ។ ដោយឡែកសម្រាប់រឿងភាគថៃដែលមានចំណងជើងជាភាសារខ្មែរ «ឪរវល់អ៊ំក៏មិនទំនេរ» បែរជាសម្តែងជាតួអង្គក្រមិចក្រមើម និងពូកែកំប្លែងទៅវិញ។

រឿង «ឪរវល់អ៊ំក៏មិនទំនេរ»

រឿង «ឪរវល់អ៊ំក៏មិនទំនេរ» គឺជារឿងបែបកំប្លែង លាយឡំមនោសញ្ចេតនា ដោយតម្រូវឱ្យតួឯកប្រុស Teng (Pope) ដើរតួជាអ៊ំប្រុសម្នាក់ ដែលត្រូវមើលថែក្មួយ ដោយសារតែឪពុកម្តាយរបស់គេ ត្រូវទៅរៀនបន្តនៅក្រៅប្រទេស។ 

បន្ទាប់ពីទទួលភារៈដ៏ធំមួយនេះ Teng បានយកក្មួយទៅផ្ញើនៅកន្លែងមើលថែក្មេង ហើយក៏បានជួបជាមួយ Chidao (Mew) ជាអ្នកទទួលខុសត្រូវក្មួយរបស់ Teng។ គ្រាន់តែបានជួយជាមួយ Chidao Teng ក៏បានលង់ស្រឡាញ់នាងដោយមិនបានដឹងថា Chidao មានសង្សាររួចហើយ។ តែជាសំណាងល្អដែល Chidao និងសង្សាររបស់នាងមិនសូវជាចុះសម្រុងនឹងគ្នា ស្របពេលដែលសង្សាររបស់ Chidao មិនបានស្មោះជាមួយនាងផងនោះ ធ្វើឱ្យ Teng អាចមានឱកាស ដើម្បីបានស្និទ្ធជាមួយ Chidao

រឿងភាគថៃខាងលើនេះនឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី ១៧ ខែធ្នូ រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១២:០០ ថ្ងៃត្រង់ បន្ទាប់ពីរឿង «ច្រឡំស្នេហ៍»

រឿង «ឪរវល់អ៊ំក៏មិនទំនេរ»
រឿង «ឪរវល់អ៊ំក៏មិនទំនេរ»

ទស្សនាឈុតខ្លីសូមចុច៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]