(ភ្នំពេញ)៖ កុមារី ហ៊ុន​ ពេជមុន្នីលីណា ចៅស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក៏ត្រូវជាកូនស្រីរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានជាប់ចំណាត់ថ្នាក់លេខ១ សារជាថ្មីម្តងទៀត ក្នុងការប្រឡងគណិតវិទ្យានៅតំបន់អាស៊ី និងទទួលបានចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក។ នេះបើតាមលទ្ធផលដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ។

ការប្រឡងគណិតវិទ្យាដែលធ្វើឡើងតាមរយៈកុំព្យូទ័រនេះ មានសិស្សចូលរួមប្រកួតប្រជែងរាប់រយនាក់មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី និងនៅលើពិភពលោក។ ទីបំផុតកុមារី ហ៊ុន​ ពេជមុន្នីលីណា បានទទួលបានចំណាត់ថ្នាក់លេខ១ ជាមួយលំដាប់ពិន្ទុខ្ពស់ជាងគេនៅតំបន់អាស៊ី និងជាប់ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោកបន្ទាប់ពីប្រទេស បន្ទាប់ពីបេក្ខជនមកពីសហរដ្ឋអាមេរិក។

កុមារី ហ៊ុន​ ពេជមុន្នីលីណា គឺជាកូនស្រីទី២ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។ ការដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រឡងគណិតវិទ្យានៅតំបន់អាស៊ី និងទទួលបានចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក របស់កុមារី ហ៊ុន​ ពេជមុន្នីលីណា គឺជាមោទនភាពមួយផងដែរសម្រាប់កុមារកម្ពុជា ហើយក៏ជាបង្ហាញថា កុមារកម្ពុជា មានសមត្ថភាពខ្ពស់មិនចាញ់បណ្តាប្រទេសដែលល្បាញល្បី និងជឿនលឿននោះឡើយ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]