(ភ្នំពេញ)៖ តារាចម្រៀងប្រុស ប្រចាំផលិតកម្ម សាន់ដេ លោក ឆាយ វីរៈយុទ្ធ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញ តារាចម្រៀងសំឡេងធ្ងន់ រូបនេះ កាន់តែមានរូបរាង ប្រែប្រួល និងស្រស់សង្ហារ ខ្លាំងតែម្ដង ខណៈដែលតារាចម្រៀងរូបនេះ ត្រូវបានគេដឹងថា លោកតែងតែ ប្រឹងប្រែងហាត់ប្រាណ មិនសូវលស់ថ្ងៃនោះទេ ដើម្បីទទួលបានសាច់ដុំ ឱ្យមើលទៅកាន់តែស្រស់សង្ហា និង ជាពិសេស គឺដើម្បីឱ្យស៊ីគ្នា សង្វាក់គ្នា ជាមួយបទចម្រៀង ទើបនឹងចេញថ្មី របស់លោក ដែលមានចំណងជើង «មន្តស្នេហ៍បុរសសាច់ដុំ» ផង។

ជាការពិត ថ្មីៗនេះ លោក ឆាយ វីរៈយុទ្ធ ក៏បានធ្វើការបង្ហោះ ជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុក របស់លោក ដែលបង្អួតនូវសាច់ដុំក្បាលពោះ កង់ៗ និងសាច់យ៉ាងហាប់ណែន កាន់តែធ្វើឲ្យតារាប្រុសរូបនេះ ស្រស់សង្ហារឡើងមួយកម្រិតទៀត បើទោះបីជាលោក មានភរិយាហើយក្ដី ជាពិសេសនោះ គឺកំពុងតែឆក់យកបេះដូង អ្នកគាំទ្រតែម្ដង។

យ៉ាងណាមិញ បន្ទាប់ពីបានធ្វើការ បង្ហោះ នូវរូបភាពសាច់ដុំប្រាំមួយកង់ របស់លោករួច ក៏ស្រាប់តែមានប្រិយមិត្ត អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរគ្រប់ៗគ្នាថា ពិតជាសង្ហារ ហើយថែមទាំងមានភាព ទាក់ទាញ ខ្លាំង មើលទៅពិតជារឹងមាំ និងសមសួន ដែលខ្លួនគឺជាបុរសពិតមាំទាំ ស្រស់សង្ហាគួរឱ្យស្រឡាញ់ តែម្ដង។

គួរបញ្ជាក់ថា លោក ឆាយ វីរៈយុទ្ធ ជាតារាចម្រៀង មួយដួង ដែលមានប្រជាប្រិយភាព និងទទួលបានការ គាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន ខណៈដែលបទចម្រៀងនីមួយៗរបស់លោក សុទ្ធសឹងតែជាបទ ផ្ទុះខ្លាំងផងដែរ៕

ឆាយ វីរៈយុទ្ធ
ឆាយ វីរៈយុទ្ធ
ឆាយ វីរៈយុទ្ធ
ឆាយ វីរៈយុទ្ធ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ