កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១២ ខែធ្នូ កន្លងទៅនេះ អតីតសមាជិកក្រុមចម្រៀង 2NE1 តារាចម្រៀងស្រីគួរឲ្យស្រលាញ់ Park Bom បានបង្ហោះនូវរូបថតថ្មីមួយសន្លឹកនៅលើ គណនីសង្គមអ៊ីនស្តារក្រាមរបស់ខ្លួន។

យ៉ាងណាមិញ រូបថតមួយសន្លឹកនេះ បានក្លាយជាទីចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ ដោយតារាស្រីវ័យ៣០ប្លាយ Park Bom បានស្លៀកនូវឈុតរឹបរាងពណ៌ខ្មៅមួយ ដែលមានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីរាងបច្ចុប្បន្នរបស់នាងនៅលើបណ្តាញទំនាក់ទំនងសង្គម។

ជាការពិតណាស់ ក្នុងនោះ Park Bom ទទួលបាននូវការ Comment សរសើរយ៉ាងច្រើន ពីអ្នកគាំទ្ររបស់នាង ដោយអ្នកខ្លះបានសរសេរថា «អ្នកពិតជាស្រស់ស្អាតណាស់» រីឯអ្នកខ្លះទៀត «រូបរាងរបស់អ្នកពិតទាក់ទាញអស្ចារ្យណាស់» ជាដើមផងដែរ។

តួយ៉ាង គួរឲ្យបញ្ជាក់ផងដែរថា មួយរយៈពេលចុងក្រោយនេះ តារាចម្រៀងស្រី Park Bom កំពុងតែរៀបចំត្រៀមចេញអ៊ាល់ប៊ុមទោលមួយ ក្រោមទ្រនំថ្មីផលិតកម្ម D Nation ឆាប់ៗនេះផងដែរ៕ 

Park Bom
Park Bom
Park Bom
Park Bom
រូបរាងបច្ចុប្បន្នរបស់ Park Bom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]