ថៃ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាសម្តែងវ័យ៤៧ឆ្នាំ និយមស្លៀកពាក់ស៊ិចស៊ី នាង Chalo Mejit តែងតែបង្ហាញពីភាពស៊ិចស៊ីរបស់ខ្លួនជានិច្ច បើទោះបីជាមកទល់នឹងបច្ចុប្បន្ននេះ រូបនាងមានវ័យកាន់តែច្រើនក៏ដោយក្ដី។

ស្របជាមួយនឹងភាពស៊ីចស៊ី និងសម្រស់មិនប្រែប្រួលរបស់តារាស្រី Chalo Mejit នៅតែទទួលបានភាពទាក់ទាញនោះ ការពិតរូបនាងក៏បានធ្លាប់ទទួលការវះកាត់ តាំងតែនាងមានវ័យ១៧ឆ្នាំមកម្ល៉េះ ដោយក្នុងនោះ នាងបានធ្វើការវះកាត់ដើមទ្រូងមុនគេបង្អស់ផងដែរ។ ប៉ុន្តែស្រាប់តែថ្មីៗនេះ ដើមទ្រូងដែលតារាស្រីរូបនេះ បានធ្វើការវះកាត់នោះ ក៏មានបញ្ហា ដោយតម្រូវឲ្យធ្វើការវះកាត់ផ្លាស់ប្ដូរជាថ្មី។

ទន្ទឹមនឹងការទទួលវះកាត់ម្ដងទៀតនេះដែរ តារាស្រីជើងចាស់រូបនេះ ថែមទាំងធ្វើការវះកាត់បន្ថែមនៅលើផ្ទៃមុខ ដោយមិនបានញញើតថានឹងមានបញ្ហាម្ដងទៀត នៅថ្ងៃមុខនោះឡើយ។ យ៉ាងណាមិញ ក៏មានមហាជនមួយចំនួន ក៏បានជូនពរ ឲ្យរូបនាងឆាប់ជាសះស្បើយ និងទទួលបានលទ្ធផលជាទីគាប់ចិត្តផងដែរ៕ 

Chalo Mejit
Chalo Mejit
Chalo Mejit
Chalo Mejit

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]