បរទេស៖ វត្ថុចម្លែកៗទាំង១៣ប្រភេទខាងក្រោមត្រូវបានគេយកទៅដាក់ដេញថ្លៃ ហើយអាចលក់វាចេញក្នុងតម្លៃកប់ពពក។ យើងពិតជាមិនអាចប៉ាន់ស្មានបានថា វត្ថុខ្លះអាចមានតម្លៃលើសលប់បែបនេះទេ។  ជាក់ស្តែងវត្ថុចម្លែកបំផុតជាបំណែកដុំគ្រោះតូចៗបានមកពីភពព្រះច័ន្ទ ដែលអាចលក់ចេញក្នុងតម្លៃជិត១លានដុល្លារក្នុងឆ្នាំ១៩៩៣។ នេះយោងតាមសារព័ត៌មាន CNN ដែលបានចេញផ្សាយក្នុងថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៨នេះ

ខាងក្រោមជាវត្ថុកម្រនិងចម្លែកទាំង១៣ប្រភេទមានតម្លៃរាប់លានដុល្លារ៖

១៣. គុជខ្យងទឹកសាបធំជាងគេបំផុត

នេះជាគុជខ្យងធំបំផុតមានអាយុកាលចំណាស់ ប្រហែល៣០០ឆ្នាំមកហើយ។ វាធ្លាប់ត្រូវបានលក់ចេញក្នុងតម្លៃ ៣៧៤,០០០ ដុល្លារ

គុជខ្យងធំបំផុត

១២. បំណែកគ្រោះតូចៗនៅភពព្រះច័ន្ទ

បំណែកគ្រោះតូចៗទាំង៣គ្រាប់នេះត្រូវបានយកមកពីដីព្រះច័ន្ទដោយ
អវកាសយានិកសូវៀតក្នុងគម្រោងអវកាស Luna-16 ទៅភពព្រះច័ន្ទដែលប្រព្រឹត្តិឡើងក្នុងឆ្នាំ ១៩៧០។ មិនតែប៉ុណ្ណោះ ថ្មគ្រោះតូចៗទាំង៣គ្រាប់នេះត្រូវបានលក់ចេញក្នុងតម្លៃ ៨៥៥,០០០ដុល្លារ

បំណែកគ្រោះតូចៗនៅភពព្រះច័ន្ទ

១១. កៅអីរុញរបស់លោក Stephen Hawking

អ្នកទាំងអស់គ្នាប្រហែលជាស្គាល់លោកតា Stephen Hawking ដែលជាអ្នកប្រាជ្ញចេះដឹងម្នាក់មានដើមកំណើតនៅប្រទេសអង់គ្លេស។ លោកមានចំណេះដឹងខ្ពស់ផ្នែកវិទ្យាសាស្ត្រ ជាពិសេសប្រធានបទទាក់ទងនឹងលំហ។  ក្រោយការស្លាប់របស់លោក  កៅអីរុញពណ៌ក្រហមដែលលោក Hawking ធ្លាប់អង្គុយមួយ ត្រូវបានគេយកដាក់លក់ដេញថ្លៃបានក្នុងតម្លៃ ៣៩៣,០០០ដុល្លារ

កៅអីរុញរបស់លោក Stephen Hawking

១០. ចិញ្ចៀនធ្វើពីគ្រាប់ពេជ្រសុទ្ធ

ចិញ្ចៀនមួយវង់នេះច្នៃចេញពីគ្រាប់ពេជ្រសុទ្ធ។ វាត្រូវគេយកទៅដាក់ដេញថ្លៃក្នុងតម្លៃ២៥៦,០០០ដុល្លារ

ចិញ្ចៀនធ្វើពីគ្រាប់ពេជ្រសុទ្ធ

៩.  រូបចម្លាក់ Assyrian  អាយុកាល ៣០០០ឆ្នាំ

កម្មវិធីដេញថ្លៃ Christie’s New York ដែលប្រព្រឹត្តិឡើងក្នុងខែតុលាឆ្នាំ២០១៨នេះ រូបចម្លាក់ Assyrian ត្រូវបានគេលក់ចេញក្នុងតម្លៃរហូតដល់ទៅ ៣១លានដុល្លារ។  

រូបចម្លាក់ Assyrian

៨. ត្បូងគ្រីស្តាល់ពណ៌បៃតង

ត្បូងគ្រីស្តាល់ពណ៌បៃតងកម្រាស់ ៥ ៦៥៥ការ៉ាត់ និងទម្ងន់១,១គីឡូក្រាម ជារបស់កម្រមួយដែលគេរកឃើញនៅក្នុងប្រទេសហ្សាំប៊ី។ មិនតែប៉ុណ្ណោះ ត្បូងមួយនេះត្រូវបានគេយកទៅដាក់ដេញថ្លៃក្នុងប្រទេសសិង្ហបុរីបានតម្លៃ ២៨,៤លានដុល្លារ។ 

ត្បូងគ្រីស្តាល់ពណ៌បៃតង

៧. ស្រាវីស្គីថ្លៃបំផុត

ស្រាវីស្គីមួយដបនេះមានអាយុកាល ៦០ឆ្នាំហើយ (អាយុផ្អាប់ស្រា)។ វាត្រូវបានផលិតក្នុងឆ្នាំ១៩២៦ ដោយលោក Macallan Valerio Adami។ សព្វថ្ងៃស្រាវីស្គីមួយដបនេះគឺជាស្រាដែលមានតម្លៃថ្លៃជាងគេនៅក្នុងពិភពលោក។ គេបានលក់ស្រាមួយដបនេះក្នុងតម្លៃ ១,១លានដុល្លារបន្ទាប់ពីការដេញថ្លៃ។

ស្រាវីស្គីថ្លៃបំផុត

៦. គំនូរគូរដោយម៉ាស៊ីន A.I

នេះជាប្រវត្តិសាស្ត្រហើយដែលគំនូរមួយផ្ទាំង គូរដោយម៉ាស៊ីនប្រាជ្ញាសិប្បនិម្មិតវៃឆ្លាត (AI) ត្រូវបានយកទៅដាក់ដេញថ្លៃក្នុងតម្លៃរាប់សែនដុល្លារ។ គំនូរមួយនេះត្រូវបានគេយកទៅដាក់ដេញថ្លៃក្នុងកម្មវិធី Christie ដែលប្រព្រឹត្តឡើងក្នុងទីក្រុងញូវយ៉ក។ គេបានលក់វាចេញក្នុងតម្លៃ ៤៣២,៥០០ដុល្លារ។ 

គំនូរដែលគូរដោយម៉ាស៊ីន A.I

៥. គំនូរ Winnie-the-Pooh

វាជាគំនូរមួយសន្លឹកដែលមានឈ្មោះថា Winnie-the-Pooh ត្រូវបានដាក់លក់នៅកម្មវិធីដេញថ្លៃមួយក្នុងតម្លៃដល់ទៅ ៦០០,០០០ដុល្លារ

គំនូរWinnie-the-Pooh

៤. ឆ្អឹងដាយណូស័រ

នេះជាឆ្អឹងដាយណូស័រដែលមានអាយុកាលសរុប ១៥០លានឆ្នាំ ត្រូវបានលក់ចេញក្នុងតម្លៃ២,៣៦លានដុល្លារនៅកម្មវិធីដេញថ្លៃមួយ ដែលប្រព្រឹត្តិឡើងនៅក្នុងទីក្រុងប៉ារីស។  

ឆ្អឹងដាយណូស័រ

៣. កាំជណ្តើរប៉មអេហ្វែល

នេះជាកាំជណ្តើរមួយថ្នាក់របស់ប៉មអេហ្វែលក្នុងប្រទេសបារាំង។ វាត្រូវបានលក់ចេញក្នុងតម្លៃ ១៩១,០០០ដុល្លារ ក្នុងកម្មវិធីដេញថ្លៃវត្ថុកម្ររបស់ក្រុមហ៊ុន Artcurial កាលពីខែវិច្ឆិកាកន្លងទៅនេះ។

កាំជណ្តើរប៉មអេហ្វែល

២. ឡាន Rolls-Royce របស់ម្ចាស់ក្សត្រី Elizabeth ទី២

នៅក្នុងកម្មវិធីដេញថ្លៃមួយដែលប្រព្រឹត្តិក្នុងប្រទេសអង់គ្លេស គេឃើញមាន ឡាន Rolls-Royce ដែលធ្លាប់ជាកម្មសិទ្ធិរបស់ម្ចាស់ក្សត្រី Elizabeth ទី២ ត្រូវបានគេយកមកដាក់ដេញថ្លៃបានក្នុងតម្លៃ១លានដុលា្លរ។  គួរបញ្ជាក់ថា ឡានមួយគ្រឿងនេះត្រូវបានម្ចាស់ក្សត្រី Elizabeth ទី២ ប្រើប្រាស់អស់រយៈពេល៤០ឆ្នាំមកហើយ។

ឡាន Rolls-Royce

១. រូបគំនូរក្មេងស្រីនិងប៉េងប៉ោង "Girl with a Balloon" 

គំនូរមួយផ្ទាំងនេះត្រូវបានគេដាក់លក់ក្នុងតម្លៃ ១,៤លានដុល្លារក្នុងកម្មវិធីដេញថ្លៃ Sotheby ដែលប្រព្រឹត្តិឡើងក្នុងទីក្រុងឡុងដ៍កាលពីខែតុលាកន្លងទៅនេះ៕

"Girl with a Balloon"

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]