កូរ៉េខាងត្បូង ៖ រឿងរ៉ាវដែលអ្នកគាំទ្រ ចង់ដឹងខ្លាំងបំផុត ពេលនេះត្រូវបានទម្លាយហើយ ដោយសារតែតារាប្រុស រូបសង្ហាគួរឲ្យក្នាញ់ Cha Eunwoo ស្រាប់តែទម្លាយពី ប្រវត្តិស្នេហារបស់ខ្លួន កាលពីអតីតកាល នៅក្នុងកម្មវិធីទូរទស្សន៍មួយ។

ដំបូងឡើយ សមាជិកក្រុម Astro រូបនេះ បានផ្តើមដោយការពន្យល់ថា ខ្លួនបានសន្យាជាមួយនឹងឪពុករួចទៅហើយ ថានឹងមិនធ្វើការណាត់ជួប ទាក់ទងជាមួយមនុស្សស្រីណាម្នាក់ឡើយ មុនពេលចូលរៀនមហាវិទ្យាល័យ។ ប៉ុន្តែភ្លាមៗនោះ លោកបានសារភាពថា ខណៈពេលដែលកំពុងតែរៀន នៅវិទ្យាល័យ លោកបានបង្កើតទំនាក់ទំនងស្នេហា ជាមួយនារីដ៏គួរឲ្យស្រលាញ់ម្នាក់។

Eunwoo បានបន្តថា កាលពីនៅរៀនវិទ្យាល័យ លោកជាក្មេងប្រុសម្នាក់ ដែលមាននារីៗចាប់អារម្មណ៍ច្រើនគួរសមដែរ។ ដោយពួកគេតែងតែ ស្វែងរកវិធីផ្សេងៗ ដើម្បីបានចូលមកស្និទ្ធស្នាលនឹងលោក ធ្វើឲ្យលោកមានការព្រួយបារម្ភយ៉ាងខ្លាំង រហូតមានពេលខ្លះ លោកត្រូវរត់គេចទៅតាមទ្វាក្រោយក៏មាន។

នៅពេលដែលពិធីករសួរថា តើស្នេហ៍គ្រាដំបូងរបស់លោក កើតឡើងដោយរបៀបណា?

Eunwoo បានសារភាពទាំងអៀនថា លោកធ្លាប់បានសារភាពស្នេហ៍ ទៅកាន់នារីម្នាក់។

ដំបូងឡើយ លោកបានបង្ហាញពីអារម្មណ៍របស់លោក ចំពោះនាងតាមរយៈសំបុត្រមួយច្បាប់ ដោយចោទជាសំណួរទៅកាន់នាងថា តើនាងមានអារម្មណ៍យ៉ាងណាចំពោះរូបលោក? បន្ទាប់មកនាងក៏បានឆ្លើយថា ចូលចិត្តរូបលោកដូចគ្នា។ ហើយពួកគេក៏បានសម្រេច ទាក់ទងគ្នា។

ប៉ុន្តែមិនយូរប៉ុន្មាន ពួកគេក៏បានបែកបាក់គ្នាទៅវិញ ព្រោះតែ Eunwoo មានការងាររវល់ច្រើន ខណៈពេលដែលកំពុងតែហ្វឹកហាត់ មុនពេលបង្ហាញខ្លួន ជាសមាជិកក្រុម Astro៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Cha Eunwoo
រូបភាព Cha Eunwoo
រូបភាព Cha Eunwoo
រូបភាព Cha Eunwoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]